• 2019-02-11 01:54:29
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! ស្លាប់យ៉ាងហោច ២នាក់របួសជាង ៥០នាក់ ក្រោយរថយន្ដបុកតគ្នាជាង ១០០គ្រឿង (មានវីដេអូ)

  • 2019-02-11 01:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​និង​ជាង ៥០​នាក់​ផ្សេង​ទៀត​រង​របួស​ក្រោយ​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​ជាង ១០០​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ក្នុង​ប្រទេស​ចិន។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ចិន CGTN ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ ៨​ល្ងាច (ម៉ោង​ក្នុង​តំបន់) នៅ​លើ​ផ្លូវ​ល្បឿន​លឿន Sinan-Jianhe និង Jiangkou-Weng'an នៅ​ក្នុង​ខេត្ត Guizhou។ ហេតុការណ៍​នេះ ​បាន​កើត​ឡើ​ងដោយ​សារ​ស្ថានភាព​ផ្លូវ​មាន​ភាព​រអិល​ខ្លាំង​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា និង​សីតុណ្ហភាព​ធ្លាក់​ចុះ​រួម​ទាំង​មាន​ធ្លាក់​ព្រិល និង​ទឹកកក​ផង​ដែរ។ យ៉ាង​ណា​មិញ រដ្ឋបាល​ឧតុនិយម​ចិន បាន​ដាក់​បម្រាម​ពណ៌​លឿង​នៅ​លើ​ផ្លូវ​ដែល​មាន​ទឹកកក។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់ ក្នុង​នោះ​មាន​មនុស្ស ១០​នាក់​រង​របួស​ធ្ងន់​ហើយ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ខណៈ​ដែល​ចរាចរ​នៅ​លើ​ផ្លូវ​ត្រូវ​បាន​បើក​ឡើង​វិញ៕

(ប្រភព ៖ CCTV News)

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់