- 2019-02-14 02:26:41
- ព័ត៌មាន
មកមើល ភូមិមួយនៅអាហ្គានីស្ថាន ប្រជាជននាំគ្នាយកគ្រាប់មីស៊ីលមកធ្វើផ្ទះ (មានវីដេអូ)
- 2019-02-14 02:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ភូមិមួយនៅអាហ្គានីស្ថាន ប្រជាជននាំគ្នាយកគ្រាប់មីស៊ីលមកធ្វើផ្ទះ (មានវីដេអូ)
ចន្លោះមិនឃើញ
ប្រជាជនរស់នៅក្នុងភូមិមួយឈ្មោះ Qezelabad ក្នុងខេត្ត Balkh ប្រទេសអាហ្គានីស្ថាន បាននិងកំពុងរស់នៅអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងមីស៊ីលមិនទាន់ផ្ទុះដែលត្រូវបានប្រើសម្រាប់សាងសង់ជញ្ជាំងផ្ទះ និងពិដានរបស់ពួកគេ។
យោងតាមវីដេអូរបស់ BBC ឲ្យដឹងថា រយៈពេល៣០ឆ្នាំក្រោយកងទ័ពសូវៀតដកខ្លួនចេញពីប្រទេសអាហ្គានីស្ថានក្រោយសង្គ្រាមអស់រយៈពេលជាច្រើនទសវត្ស អ្នកភូមិនៅទីនោះមិនមានលទ្ធភាពទិញសម្ភារៈសម្រាប់សាងសង់ផ្ទះនោះទេ។ ពួកគេប្រើប្រាស់របស់របរដែលអាចរកបាននៅក្នុងតំបន់ដែលមានដូចជាគ្រាប់មីស៊ីលដែលបន្សល់ទុកដោយកងទ័ពសូវៀត។ អ្នកភូមិបានយកគ្រាប់មីស៊ីលមកធ្វើជាចម្រឹងនៃជញ្ជាំងផ្ទះ ក៏ដូចជាពិដានផងដែរ។
ដោយឡែកយោងតាមមេភូមិលោក Qand Agha ឲ្យដឹងដែរថា មនុស្សជាច្រើននាក់ត្រូវបានរងរបួស និងសម្លាប់ដោយសារគ្រាប់មីស៊ីលទាំងនេះផ្ទុះ។ ក្នុងនោះ មានអ្នកភូមិម្នាក់ត្រូវបានសម្លាប់នៅពេលកំពុងយកមីស៊ីលទៅធ្វើដំបូលផ្ទះ។ ជាមួយគ្នានេះ អ្នកភូមិជាច្រើនផ្សេងទៀតក៏បានធ្លាក់ខ្លួនពិការផងដែរដោយសារគ្រាប់ផ្ទុះទាំងនេះ។
យ៉ាងណាមិញ មកទល់ពេលនេះ ក្រុមអ្នកដោះគ្រាប់បែកមួយក្រុម ត្រូវបានបញ្ជូនទៅកាន់ភូមិនេះ ដើម្បីសង្គ្រោះគ្រាប់បែកទាំងនោះចេញ និងបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងទៀតកើតឡើង៕
សូមទស្សនាវីដេអូខាងក្រោម ៖