• 2019-02-14 03:41:48
  • ព័ត៌មាន

ជប៉ុនប្រើបច្ចេកវិទ្យាថ្មីចុងក្រោយ រៀបកម្រាលបេតុងថ្មីនៅតំបន់ Pub Street ឲ្យស្អាតបំផុត

  • 2019-02-14 03:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​បាន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​រៀប​កម្រាល​បេតុង​ថ្មី ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ ជា​ប្រភេទ​បេតុង​ជ្រាប​ទឹក​នៅ​ប្រសព្វ​តំបន់​ Pub Street ខេត្ត​សៀមរាប ដែល​អាច​ទប់​ស្កាត់​បញ្ហា​ជន់​លិច​រដូវ​វស្សា និង​ជួយ​លើក​សោភណភាព​ក្រុង​សៀមរាប​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​ទ្វេ​ឡើង។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប​រួច​ហើយ​ ក្រុមហ៊ុន Omura Ceratec Co.,Ltd របស់ជប៉ុនបានចាប់ផ្តើមអនុវត្តន៍ គម្រោង​សាក​ល្បងអំពី បច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ ២ធ្នូ ប្រវែង ៩៣ម៉ែត្រ ពីចំណុចផ្លូវប្រសព្វ Pub Street ដល់មុខខ្លោងទ្វារមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ គម្រោងសាកល្បងនេះ ចាប់ផ្តើម អនុវត្តន៍ពីខែកុម្ភៈ ឆ្នាំ២០១៩ហើយ គ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩៕

រូបភាព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

មតិយោបល់