• 2019-02-14 06:52:02
  • ព័ត៌មាន

មកគយគន់មើលទាំងអស់គ្នា! ប្រទះឃើញអ្នកលក់ផ្កា នៅភ្នំពេញម្នាក់ស្អាតឡើងខ្ញង់

  • 2019-02-14 06:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លក់​ដូរ​គ្រប់​សារពើ​ ពាក់ព័ន្ធ​នឹង​កាដូ ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ចាប់​ផ្ដើម​ចេញ​យុទ្ធនាការ​របស់​ខ្លួន​ទៀត​ហើយ។ នៅ​ព្រឹក​នេះ​ក្រុម​អ្នក​ថត​រូប​ជំនាញ​ៗ​របស់ Sabay បាន​ផ្ដិត​បាន​ទិដ្ឋភាព​នានា ក្នុង​ថ្ងៃ​១៤​កុម្ភៈ​នេះ ហើយ​ក៏​បាន​ប្រទះ​ឃើញ​នារី​ម្នាក់​កំពុង​លក់​ផ្កា នៅ​ម្ដុំ​រង្វង់​មូល​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត មាន​សម្រស់​យ៉ាង​ស្រស់​សោភា មិន​ចាញ់​ផ្កា​នោះ​ទេ។

តែ​យ៉ាង​ណា មិន​បាន​ដឹង​ថា តើ​នារី​ម្នាក់​នោះ មក​ពី​ណា​ កូន​ចៅ​អ្នក​ណា មក​ពី​ឋាន​មនុស្ស ឬ​ឋាន​ទេវតា​ទេ។ យ៉ាង​ណា​មើល​ទៅ​ហាក់​ដូចជា​លក់​មិន​សូវ​ដាច់​សោះ អាច​មក​ពី​យុវវ័យ​នៅ​កម្ពុជា​ឆ្នាំ​នេះ ហាក់​មិន​សូវ​ជ្រួល​ច្របល់​ខ្លាំង​រឿង​ទិញ​កាដូ​ឲ្យ​គ្នា​ឡើយ ចង់​ដឹង​ថា​សម្រស់​អ្នក​លក់ផ្កា​ម្នាក់​នេះ ស្រស់​ស្អាត​ប៉ុណ្ណា សូម​គយគន់​មើល​ទាំង​អស់​គ្នា៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់