- 2019-02-18 02:09:45
- ព័ត៌មាន
ទាហានអាមេរិកអះអាងថាក្រុម ISIS រាប់ពាន់នាក់ រត់គេចខ្លួនជាមួយលុយជាង ២០០លានដុល្លារ
- 2019-02-18 02:09:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាហានអាមេរិកអះអាងថាក្រុម ISIS រាប់ពាន់នាក់ រត់គេចខ្លួនជាមួយលុយជាង ២០០លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមសកម្មប្រយុទ្ធ ISIS ជាងមួយពាន់នាក់ កំពុងរត់គេចខ្លួនចេញពីប្រទេសស៊ីរីទៅកាន់តំបន់ភ្នំ និងដីខ្សាច់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់អំឡុងពេល ៦ខែចុងក្រោយនេះ។
យោងតាមមន្ត្រីយោធាអាមេរិកឲ្យដឹងថា ក្រុមឧទ្ទាម ISIS បានបន្ដការរត់គេចខ្លួនក្រោយបន្ទាយចុងក្រោយរបស់ពួកគេត្រូវបានវាយបែកនៅភាគអាគ្នេយ៍ប្រទេសស៊ីរី។ សមាជិកខ្លះនៃក្រុមចុងក្រោយនេះ ត្រូវបានគេជឿថាជាអតីតសមាជិកក្រុមអាល់កៃដាក្នុងប្រទេសអ៊ីរ៉ាក់។ លើសពីនេះទៀត នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់យោធាអាមេរិកឲ្យដឹងថា ពួកគេប្រហែលជាអាចរត់គេចខ្លួនជាមួយលុយដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណជា ២០០លានដុល្លារផងដែរ។
គួរឲ្យដឹងថា កាលពីដើមខែនេះឧត្តមសេនីយ៍ Joseph Votel ដែលជាអ្នកដឹកនាំការកម្ទេចក្រុម ISIS ឲ្យដឹងថាក្រុមឧទ្ទាមនេះនៅសល់សមាជិកប្រមាណពី ២-៣ម៉ឺននាក់ប៉ុណ្ណោះខណៈដែលអង្គការសហប្រជាជាតិឲ្យដឹងដែរថាក្នុងនោះសមាជិកប្រមាណ ១៥ ៥០០ទៅ១៧ ១០០នាក់ស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ ចំណែកឯ ១៤ ០០០នាក់ទៀតស្ថិតក្នុងប្រទេសស៊ីរី៕