• 2019-02-23 08:28:29
  • ព័ត៌មាន

មួយ​យប់ សមត្ថកិច្ច​បង្ក្រាប​​អ្នកប្រើប្រាស់ និង​ចែកចាយ​គ្រឿង​ញៀន​ជាង​៣០០នាក់ នៅ​មជ្ឈមណ្ឌល Rock

  • 2019-02-23 08:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​បង្ក្រាប​អ្នក​ប្រើប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន បាន​ជាង ៣០០នាក់ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក (Rock) កាល​ពី​យប់​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ម្សិលមិញ​នេះ។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​របស់ ឧត្តម​សេនីយ៍​ឯក ស ថេត បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្ដិច។

អគ្គស្នងការ​រង​នគរបាល​ជាតិ ឧត្ដមសេនីយ៍ឯក ស ថេត បាន​សរសេរ​នៅ​លើ​ផេក​របស់​ខ្លួន​ថា "យប់មិញ ខ្ញុំ និង​ស្នងការ​រង​ជាច្រើន​រូប ព្រម​ទាំង​កម្លាំង​ជំនាញ​ចម្រុះ បាន​ចុះ​បង្រ្កាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដោយ​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​ជាង ៣០០នាក់ ក្នុង​នោះ​មាន​ជនជាតិចិន​១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង​ ៣៩គីឡូក្រាម និង​សារធាតុញៀន​ជា​ទឹក ៩​គីឡូ​២ខាំ ជញ្ជីង​ថ្លឺង​គ្រឿងញៀន ១២ និងកំាភ្លើងខ្លី ១ដើម"។

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់