• 2019-02-24 06:33:02
  • ព័ត៌មាន

រថភ្លើងគីម ជុងអ៊ុនចាប់ផ្ដើមចេញដំណើរពីព្យុងយ៉ាងឆ្ពោះទៅហាណូយចម្ងាយរាប់ពាន់គីឡូម៉ែត្រ

  • 2019-02-24 06:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បានចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ទីក្រុង​ព្យុងយ៉ាង​ហើយ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​សម្រាប់​ជំនួប​កំពូល​លើកទី​២​ជា​មួយ​ប្រធានាធិបតី​អាមេរិក។

យោង​តាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង KCNA ឲ្យ​ដឹង​ថា​រថភ្លើង​នេះ​បាន​ចេញ​ដំណើរ​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ត្រូវ​ឆ្លង​កាត់​ប្រទេស​ចិន​មុន​ចូល​ទៅ​ដល់​ទឹក​ដី​ប្រទេស​វៀតណាម​ក្នុង​រយៈ​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ។ ប្រភព​ដដែល​បន្ដ​ថា លោក​គីម​ជុងអ៊ុន​ត្រូវ​បាន​រួម​ដំណើរ​ដោយ​មន្ត្រី​ជាន់​ខ្ពស់ Kim Yong-chol និង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស Ri Yong-ho ក៏​ដូចជា​ប្អូន​ស្រី​របស់​លោក Kim Yo-jong ផង​ដែរ។ រថភ្លើង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​រយៈ​ពេល ២​ថ្ងៃ​ដើម្បី​អាច​ទៅ​ដល់​ប្រទេស​វៀតណាម​ដោយ​ឆ្លង​កាត់​ព្រំ​ដែន​ចិន​តាម​ទីក្រុង Dandong។

គួរ​ឲ្យ​ដឹង​ថា ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​មេ​ដឹក​នាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន និង​ប្រធានាធិបតី​ទី ៤៥​អាមេរិក​លោក​ដូណាល់ ត្រាំ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពិភាក្សា​លើ​ការ​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ ក៏​ដូច​ជា​ដក​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​មក​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផង​ដែរ៕

ប្រភព៖ ABC News ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី