• 2019-02-25 02:03:03
  • ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសត្វឃ្មុំធំបំផុតក្នុងពិភពលោក ក្រោយបាត់ខ្លួនជិត ៤ទសវត្ស (មានវីដេអូ)

  • 2019-02-25 02:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ឃ្មុំ​ធំ​បំផុត​ក្នុង​ពិភពលោក ត្រូវ​បាន​រក​ឃើញ​ដំបូង​គេ​បង្អស់​កាល​ពី​ឆ្នាំ ១៨៥៩ ដោយ​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​គឺ​លោក Alfred Russel Wallace។

ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​មាន​បាន​ឃើញ​វា​ទៀត​នោះ​ទេ​ហើយ​គ្រប់​គ្នា​គិត​ថា​សត្វ​ប្រភេទ​នេះ​ដាច់​ពូជ​ហើយ។ ប៉ុន្តែ​ការ​ពិត​មិន​ដូច្នោះ​ទេ សត្វ​ឃ្មុំ​យក្ស​ប្រភេទ Wallace ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​សិក្សា​សត្វ​ល្អិត​ម្នាក់​ឈ្មោះ Adam Messer នៅ​លើ​កោះ​ចំនួន​៣​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​បាន​ចាប់​វា​មក​ទុក ដោយ​សរសេរ​ពី​ការ​រក​ឃើញ​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៨៤។

ដោយ​ឡែក​កាល​ពី​ពេល​ថ្មី​ៗ​នេះ សត្វ​ឃុំ Wallac ត្រូវ​បាន​អ្នក​ថត​រូប Clay Bolt រក​ឃើញ​ថា​នៅ​មាន​ជីវិត​នៅ​ក្នុង​ព្រៃ​ក្រោយ​បាត់​ខ្លួន​អត់​ពេល ៣៨​ឆ្នាំ។ លោក Bolt និង​ក្រុម​របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ខែ​មករា​កន្លង​ទៅ និង​ដើរ​រុករក​ក្នុង​ព្រៃ​អស់​រយៈ​ពេល ៥​ថ្ងៃ​នា​រដូវ​ភ្លៀង។ ការ​ស្វែង​រក​សត្វ​ឃ្មុំ​នេះ មានភាព​លំបាក​ខ្លាំង​បំផុត​ដោយ​សារ​តែ​វា​រស់​នៅ​ក្នុង​ដើមឈើ​ខ្ពស់ៗ។

យ៉ាង​ណា​មិញ ឥឡូវ​នេះ​សត្វ​ឃ្មុំ Wallace កំពុង​ប្រឈម​មុខ​នឹង​ការ​ដាច់​ពូជ​ពី​ភព​ផែនដី​ដោយ​សារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​បាត់បង់​សម្បុក​របស់​ពួកវា ហើយ​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ចំនួន​សត្វ​ឃ្មុំ​យក្ស​នេះ​កំពុង​ធ្លាក់​ចុះ​ជា​លំដាប់៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ National Geographic ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់