• 2019-02-26 06:58:57
  • ព័ត៌មាន

វៀតណាមក្រាលព្រំក្រហមទទួលស្វាគមន៍មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន

  • 2019-02-26 06:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុង​អ៊ុន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​សម្រាប់​ជំនួប​កំពូល​ជា​មួយ​ប្រធានាធិបតី​អាមេរិក​។

ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​រយៈ​ពេល ២​ថ្ងៃ​កន្លះ​ក្នុង​ចម្ងាយ​ដី​សរុប​ជាង ៤ ៥០០​គីឡូម៉ែត្រ លោក​គីម​ជុង​អ៊ុន​ត្រូវ​បាន​វៀត​ណាម​ក្រាល​ព្រំ​ក្រហម​ទទួល​ស្វាគមន៍​នៅ​ម៉ោង ៨:១៥​នាទី​ព្រឹក​នៅ​ស្ថានីយ​រថភ្លើង Dong Dang ជាប​ព្រំ​ប្រទល់​ប្រទេស​ចិន។ មេដឹកនាំ​រូប​នេះ ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​អម​ជាមួយ​ការ​ការពារ​សុវត្ថិភាព​យ៉ាង​តឹងរឹង​មុន​ពេល​ដែល​លោក​ឈាន​ជើង​ចូល​ក្បួន​រថយន្ដ​របស់​ខ្លួន​ដើម្បី​បន្ដ​ដំណើរ​ទៅ​ទីក្រុង​ហាណូយ។ សម្រាប់​ជំនួប​កំពូល​លើក​ទី​ពីរ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ។

យ៉ាង​ណា​មិញ លោក​គីម ជុង​អ៊ុន​ត្រូវ​ធ្វើ​ដំណើរ​តាម​ក្បួន​រថយន្ដ​ក្នុង​រយៈ​ចម្ងាយ​ជាង ១៦០​គីឡូម៉ែត្រ​ទៀត​ដើម្បី​ទៅ​ដល់​ទីក្រុង​ហាណូយ​ដោយ​ផ្លូវ​ទាំង​អស់​ដែល​លោក​នឹង​ឆ្លង​កាត់ ត្រូវ​បាន​បិទ​សម្រាប់​ចរាចរ​ទូទៅ៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់