- 2019-02-27 02:04:43
- ព័ត៌មាន
កាន់តែធ្ងន់ធ្ងរ! ប៉ាគីស្ថានគំរាមបើកការសងសឹកវិញ ក្រោយឥណ្ឌាវាយប្រហារផ្លូវអាកាស
- 2019-02-27 02:04:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែធ្ងន់ធ្ងរ! ប៉ាគីស្ថានគំរាមបើកការសងសឹកវិញ ក្រោយឥណ្ឌាវាយប្រហារផ្លូវអាកាស
ចន្លោះមិនឃើញ
រដ្ឋាភិបាលប៉ាគីស្ថាន ចេញមុខសន្យាថានឹងបើកការប្រយុទ្ធសងសឹកវិញក្រោយពេលដែលឥណ្ឌាបើកការវាយប្រហារមកជុំរុំភេរវករនៅតំបន់កំពុងមានជម្លោះ Kashmir។
យោងតាមរបាយការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី Imran Khan ឲ្យដឹងថា "ប្រទេសឥណ្ឌាបានធ្វើការឈ្លានពានមកលើប៉ាគីស្ថាន ដែលយើងត្រូវឆ្លើយតបនៅពេលវេលា និងទីតាំងសមស្រប។” ចំណែកឯឧត្ដមសេនីយ៍ឯក Asif Ghafoor បានធ្វើការព្រមានផងដែរថាឥឡូវនេះគួរតែដល់ពេលដែលឥណ្ឌារង់ចាំការឆ្លើយតបរបស់ប៉ាគីស្ថានដែលអាចធ្វើឲ្យពួកគេភ្ញាក់ផ្អើលទៀតផង។
គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះថា កងទ័ពអាកាសបានបើកការវាយប្រហារនៅព្រឹកនេះទៅលើជុំរុំភេរវករនិងកម្ទេចវាទាំងស្រុង។ ក្រុមភេរវករជីហាតនេះមានឈ្មោះ Jaish-e-Mohammed ដែលមានសកម្មភាពយ៉ាងខ្លាំងក្លានៅតំបន់ Kashmir ប៉ុន្តែការវាយប្រហារតាមអាកាសបានកម្ទេចពួកគេ ហើយទទួលជោគជ័យ ១០០%តាមការគ្រោងទុក។
នេះជាលើកទីមួយហើយដែលយន្ដហោះចម្បាំងឥណ្ឌាហោះឆ្លងកាត់ខ្សែបន្ទាត់គ្រប់គ្រង (LoC) ដែលបែងចែកប្រទេសឥណ្ឌា និងប៉ាគីស្ថានជាពីរចាប់តាំងពីឆ្នាំ ១៩៧១មកដែលពួកគេធ្វើសង្គ្រាមបើកចំហរជាមួយគ្នាទៅវិញទៅមក៕