- 2019-02-28 12:14:54
- ព័ត៌មាន
ច្បាស់ការហើយ! អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត4F នឹងសាងសង់លើផ្ទៃដីជិត ៣ ០០០ ហិកតាចន្លោះខេត្តកណ្តាល និងខេត្តតាកែវ
- 2019-02-28 12:14:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការហើយ! អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត4F នឹងសាងសង់លើផ្ទៃដីជិត ៣ ០០០ ហិកតាចន្លោះខេត្តកណ្តាល និងខេត្តតាកែវ
ចន្លោះមិនឃើញ
នៅទីបំផុតទីតាំង នៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មីខ្នាត ៤F នឹងសាងសង់លើផ្ទៃដី ២ ៦០០ ហិកតា ចន្លោះខេត្តកណ្ដាល និងខេត្តតាកែវ។ ការសម្រេចនេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំអន្ដរក្រសួង នៅទីស្ដីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ដែលមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការបានដឹកនាំកិច្ចប្រជុំលើកទី១ ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានគណៈកម្មការ , ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ រួមទាំង សមាជិកគណៈកម្មការទាំងអស់ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក។ កិច្ចប្រជុំនេះ ធ្វើឡើងដោយអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ។
ក្រោយកិច្ចប្រជុំ នៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០១៩ នេះ អង្គប្រជុំសម្រេចនូវលទ្ធផល ៩ចំណុច។
សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖
រូបភាពផ្ដល់ឲ្យ