• 2019-03-14 08:06:23
  • ព័ត៌មាន

ចិនហាមឃាត់ការនាំចូលជ្រូកវៀតណាមដើម្បីការពារជំងឺប៉េសជ្រូកអាហ្រ្វិក

  • 2019-03-14 08:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ចិន បាន​ធ្វើ​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ក្រោយ​ផ្ទុះ​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ខែ​មុន។

យោង​តាម​រដ្ឋបាល​គយ​ចិន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា ជ្រូក, ជ្រូកព្រៃ និង​ផលិតផល​ពាក់ព័ន្ធ​ដែល​នាំ​ចូល​ពី​វៀតណាម​នឹង​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ប្រទេស​ចិន។ នៅ​ចន្លោះ​ថ្ងៃ​ទី១​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​៣​ខែ​មិនា មេរោគ​ប៉េស​ជ្រូក​អាហ្វ្រិក​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក​នៃ​កសិដ្ឋាន​ចំនួន ២០២​កន្លែង​ក្នុង​ទីក្រុង និង​ខេត្ត​ចំនួន​៧​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​រួម​ទាំង​ទីក្រុង​ហាណួយ​ផង​ដែរ។

យ៉ាង​ណា​មិញ អ្នក​ជំនាញ​ឲ្យ​ដឹង​ថា​មេរោគ​នេះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​សត្វ​ជ្រូក ប៉ុន្តែ​មិន​បង្ក​ផល​ប៉ះ​ពាល់​ណាមួយ​ដល់​មនុស្ស​នោះ​ទេ។ គួរ​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ជំងឺ​នេះ​ដូចគ្នា​ដែល​មាន ១១១​ករណី​ត្រូវ​បាន​រាយការណ៍​ពី​ខេត្ត​ចំនួន ២៨​ទូទាំង​ប្រទេស៕

ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់