• 2019-03-14 10:35:28
  • ព័ត៌មាន

បុរសពីរនាក់ប្រកប​របរ​ដោះមីន​​បានស្លាប់​ដោយសារផ្ទុះមីនតោន​នៅ​ឧត្ដរ​មានជ័យ​

  • 2019-03-14 10:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីន​តោន​ក្នុង​ចម្ការ​មួយ​កន្លែង​នៅ​ខេត្ត​ឧត្ដរ​មានជ័យ ខណៈអ្នកទាំងពី​រ​កំពុង​ស៊ីឈ្នួល​ដោះ​មីន​ឲ្យ​ម្ចាស់​ចម្ការ។

(រូបភាព៖ ឯ.ហេង រតនា)

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​នារសៀល​នេះ​ថា កាលពី​ព្រឹក​មិញ​បុរសពីរ​​នាក់​ មាន​ម្នាក់​​រស់​នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរ​មានជ័យ​ និង​ម្នាក់​រស់​នៅ​ខេត្ត​បាត់​ដំបង​បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីនតោន​។

ឯកឧត្តម បន្តថា​បុរស​ទាំអពីរ​ខាង​លើ​បាន​ស៊ីឈ្នួល​​ដោះ​មីន​ឲ្យ​ម្ចាស់​ចម្ការ​ក្នុង​មូល​ដ្ឋាន​ខាង​លើ។ ឯឧត្តមបាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កុំ​ប្រ​កប​របរ​ដោះមីន​ដោយមិនបាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់ជំនាញ​ច្បាស់​លាស់។

​ឯកឧត្តម សរសេរបន្តថា៖ «នេះជាសោក​វិនាស​កម្ម​មួយ​​ និង​សូម​អំពាវ​នាវបង​ប្អូន​ប្រជាពលរដ្ឋ​ចៀសវាង​ដាច់ខាត​កុំប្រក​បមុខ​របររក​ស៊ី​ដោះមីន​ដោយគ្មាន​ការហ្វឹក​ហ្វឺន​និង​សំភារៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ​​ ហើយ​មុខរបរ​បែប​នេះជាទង្វើ​ខុស​ច្បាប់​និង​ប្រថុយ​ប្រថាន​ជីវិត​ខ្លួនឯង​។ ទន្ទឹង​នឹង​នេះសុំអំ​ពាវនាវ​បងប្អូន​ម្ចាស់​ដីដែល​សង្ស័យ​ថា​ជា​ដីមាន​កប់​គ្រាប់​មីន​​ សូម​មេត្តា​កុំជួល​អ្នកគ្មាន​ជីវជីវៈ​ដោះមីន​និង​អង្គភាព​ច្បាស់​លាស់មក​បោសំអាត​ដីរបស់ខ្លួន​ព្រោះថា​​ អាច​គ្រោះ​ថ្នាក់អ្នក​ដោះមីន​នោះ​ ឬ​ក៏​ម្ចាស់​ដីខ្លួន​ឯង​ដែរ​»៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់