- 2019-03-14 14:08:49
- ព័ត៌មាន
មេដឹកនាំសូវៀតមួយរូបធ្លាប់យកស្បែកជើងគោះតុនៅអង្គប្រជុំ UN
- 2019-03-14 14:08:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំសូវៀតមួយរូបធ្លាប់យកស្បែកជើងគោះតុនៅអង្គប្រជុំ UN
ចន្លោះមិនឃើញ
ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីជាង ៦០ឆ្នាំមុន មេដឹកនាំជាន់ខ្ពស់របស់សហភាពសូវៀតលោក Nikita Khruschevបានដោះស្បែកជើងរបស់ខ្លួន ហើយយកទៅគោះលើតុនៅចំពោះមុខអង្គវេទិកាទាំងមូលតែម្ដង។
មូលហេតុដែលលោកបានធ្វើបែបនេះគឺ ដោយសារតែលោកខឹងសម្បារនឹងពាក្យសម្ដីរបស់គណៈប្រតិភូរបស់ប្រទេសហ្វីលីពីនដែលនិយាយថា " ប្រទេសនៅតំបន់អឺរ៉ុបត្រូវបានហាមឃាត់មិនឲ្យមានសិទ្ធិនយោបាយ និងសិទ្ធស៊ីវិល ហើយព្រមទាំងក្រោមការគ្រប់គ្រងយ៉ាងទំហឹងដោយសហភាពសូវៀត" ។
បើតាមសាក្សីមួយចំនួនក្នុងហេតុការណ៍នោះបានលើកឡើងថា លោក Khruschev បានដោះស្បែកជើងស្ដាំរបស់លោក ហើយគ្រវី និងគោះនៅលើតុរបស់លោក រហូតដល់អ្នកគ្រប់គ្នាក្នុងវេទិកាបានឃើញ។
ក្រោយពីហេតុការណ៍នោះ លោក Khruschev ផ្ទាល់បាននិយាយថា៖ " វាសប្បាយដែរ! នៅក្នុង U.N ជាសភាមួយ ដែលអ្នកសំឡេងភាគតិចត្រូវតែធ្វើឲ្យគេស្គាល់ តាមរយៈរូបភាពណាមួយ។ ពួកយើង (សហភាពសូវៀត) ស្ថិតក្នុងក្រុមភាគតិចមួយរយៈ តែនៅមិនយូរទេ " ។
លោក Khruschev ជាមេដឹកនាំសហភាពសូវៀតទី ៤ ដែលកាន់អំណាចពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦៤។
ខាងក្រោមនេះ ជាវីដេអូដែលលោកយកស្បែកជើងទៅគោះក្នុងអង្គប្រជុំរបស់ U.N៖៕