• 2019-03-17 08:13:03
  • សេដ្ឋកិច្ច

គួរឲ្យភ្ញាក់ផ្អើល! មក​ដឹង ស្តង់ដារ​ពេលវេលា​ឥណ្ឌា និង ជប៉ុន ខុស​គ្នា​ដូច​​ដី​និង​មេឃ

  • 2019-03-17 08:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វប្បធម៌​គោរព​ពេលវេលា​ខុស​គ្នា​ទៅ​តាម​ប្រទេស​នីមួយៗ។ ជប៉ុន​ជា​ប្រទេស​ដែល​គេ​ទទួល​ស្គាល់​ថា​ "គោរព​ពេលវេលា​យ៉ាង​តឹងរ៉ឹង​បំផុត"។

The South China Morning Post បាន​រាយការណ៍​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ដូចជា​វៀតណាម និង ឥណ្ឌូណេស៊ី​ជា​ដើម​ ពេលវេលា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ "រឿង​ដែល​អាច​បត់បែន​បាន"។

ខណៈ​ដែល​ប្រទេស​ឥណ្ឌា ល្បី​បំផុត​សម្រាប់​អាកប្បកិរិយា​មិន​ប្រក្រតី​របស់​ខ្លួន​ចំពោះ​ការកំណត់​ពេលវេលា ដែល​គេ​និយម​ហៅ​ថា "ស្តង់ដារ​ពេលវេលា​ឥណ្ឌា" Indian Standard Time ឬ IST ពី​ព្រោះ​​ពួកគេ​តែង​​តែង​ប្រើ​អណ្ដាត​ដើម្បី​ដោះសា​សូមទោស​នៅ​ពេល​យឺតយ៉ាវ​ក្នុង​ព្រឹត្តិការណ៍​ណា​មួយ។

ទិដ្ឋភាព​រថភ្លើង​នៅ​ឥណ្ឌា

តើ​អ្វី​ជា ស្តង់ដារ​ពេលវេលា​ឥណ្ឌា (Indian Standard Time ឬ IST​)?

ឧទាហរណ៍​ដ៏​ល្អ​បំផុត​ សម្រាប់​​ដែល​គេ​ងាយ​យល់​អំពី IST គឺ​ផ្លូវ​ដែក​ឥណ្ឌា មាន​ស្ថានីយ​ជាង ៧ ៣៤៩ កន្លែង និង មាន​អ្នក​ដំណើរ​ជាង ៨ ពាន់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ប្រព័ន្ធ​ផ្លូវ​ដែក​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មមាញឹក​បំផុត​នៅ​លើ​ផែនដី។

ជា​អកុសល​វា​ក៏​ស្ថិត​ក្នុង​ចំណោម​ខ្សែ​រថភ្លើង​ដែល​គ្មាន​ប្រសិទ្ធ​ភាព​បំផុត និង ល្បី​បំផុត​ខាង "យឺត" ហើយ​ការ​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​យឺត​បំផុត។

នៅ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៨ ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ ស្ដីពី ប្រសិទ្ធភាព​រថភ្លើង​ ឥណ្ឌា​ជាប់​លេខ​២៤ ខណៈ​ដែល​ជប៉ុន​ឈរ​លេខ​២​ពី​ក្រោយ​ប្រទេស​ស្វីស។

JR-West Railway របស់​ជប៉ុន​បាន​ចេញ​ពី​សានីយ ២៥វិនាទី មុន​ម៉ោង​កំណត់​កាល​ពី​ឆ្នាំ​មុន នាំ​ឲ្យ​មានការរិះគន់ជាសាធារណៈ និង ការ​​ស្នើ​ឲ្យ​មាន​ការ​សូមទោសពីក្រុមហ៊ុន

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ គិត​ជា​មធ្យម រថភ្លើង​នៅ​ឥណ្ឌា​រត់​​យឺត ២០ ម៉ោង​ក្រោយ​កាលវិភាគ។ យ៉ាង​ហោច​ណាស់ ក្នុង​១​ជើង​ៗ​ក៏​យឺត​៣​ម៉ោង​ដែរ។

អ្នកស្រី​ម៉ូនីកា វើម៉ា (Monica Verma) អតីត​អ្នក​កាសែត និង អ្នក​ស្រាវជ្រាវ​ដែល​មាន​ឯកទេស​ខាង​សេដ្ឋកិច្ច​នយោបាយ​នៅ​អាស៊ី​ខាង​ត្បូង​នៅ​សកលវិទ្យាល័យ South Asian University នា​ទីក្រុង​ញូដេលី​បាន​ឱ្យ​ដឹង​ថា​ វប្បធម៌​នៃ​ការ​យឺតយ៉ាវ​របស់​ឥណ្ឌា មិន​ត្រឹម​តែ​ជះ​​ឥទ្ធិពល​លើ​រថភ្លើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​​ក៏​ធ្វើ​ឲ្យ​យឺត​ដល់​សេដ្ឋកិច្ច​ផង​ដែរ។

អ្នកស្រី​បាន​បន្ថែម​ថា "សហគ្រិន​ឥណ្ឌា​តែង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​អាជីវកម្ម ដោយសារ​តែ​ការ​ពន្យារពេល​នៃ​ការិយាធិបតេយ្យ (bureaucratic delays)"៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់