• 2019-03-19 08:53:05
  • ព័ត៌មាន

ខេត្តពីរត្រជាក់ត្រជុំ ក្រោយ​ធ្លាក់ភ្លៀងកម្រិតខ្សោយ ទៅមធ្យម

  • 2019-03-19 08:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជា ១ម៉ោង​ជាង មុន​នេះ ផេកផ្លូវការ​របស់​ក្រសួង​ធនធាន​ទឹក​ និង ឧតុនិយម បាន​បង្ហោះ​សារខ្លីៗ ប្រាប់​ឲ្យ​ដឹង​ថា ខេត្ត​ប៉ៃលិន និង ខេត្ត​ព្រៃវែង បាន​ធ្លាក់ភ្លៀង​កម្រិត​ខ្សោយ ទៅ​មធ្យម។ ការ​ធ្លាក់​ភ្លៀង​នៅ​ខេត្ត​ទាំងពីរនេះ ខណៈ​រាជធានី​ភ្នំពេញ​ហាក់​នៅ​ក្ដៅ មិនទាន់​មាន​ភ្លៀង​នៅឡើយ។

ភ្លៀងកំពុងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅឃុំមួយចំនួន នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នារសៀលនេះ មានភ្លៀងធ្លាក់កម្រិតខ្សោយនៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ការ​ធ្លាក់​ភ្លៀង​ខាង​លើ​នេះ ក្រោយ​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​កាលពីថ្ងៃទី ១៦ មីនា ២០១៩ កន្លងទៅនេះថា ចាប់ពីថ្ងៃទី​២១ ដល់ ២៤ ខែ​មីនា ឆ្នាំ​២០១៩ រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ នឹង​មានភ្លៀង​កក់ខែ​លាយឡំ​ជាមួយរន្ទះ និង​ខ្យល់កន្រ្តាក់។

ចំណែក​បណ្តា​ខេត្តដទៃទៀត​ដូចជា ​សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ​និង​ខេត្ត​ព្រះវិហារ ក៏នឹង​មានភ្លៀង​កក់ខែ​លាយឡំ​ជាមួយ​រន្ទះ និង​ខ្យល់កន្រ្តាក់​ផងដែរ ចាប់ពី​ថ្ងៃទី២៣ ដល់ ២៤ ខែ​មីនា ឆ្នាំ​២០១៩។

ចុះ​នៅ​ខេត្ត​ផ្សេងៗ មាន​ភ្លៀង​ធ្លាក់ដែរ​ទេ?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់