- 2019-03-21 02:34:24
- ព័ត៌មាន
មិនឲ្យចាញ់គេ! នៅអាហ្វ្រិកខាងត្បូងដាច់ភ្លើង១សប្ដាហ៍សោះ ជ្រួលច្របល់មិនធម្មតា
- 2019-03-21 02:34:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនឲ្យចាញ់គេ! នៅអាហ្វ្រិកខាងត្បូងដាច់ភ្លើង១សប្ដាហ៍សោះ ជ្រួលច្របល់មិនធម្មតា
ចន្លោះមិនឃើញ
រោងចក្រ, ភ្លើងសញ្ញាចរាចរ និងបណ្ដាញទំនាក់ទំនងទូរស័ព្ទ ត្រូវបានកាត់ផ្ដាច់ទូទាំងប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃចន្ទបង្កឲ្យមានភាពចលាចលពេញប្រទេសចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន។
នៅក្នុងទីក្រុង Johannesburg ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ក្នុងប្រទេស មានភាពរញ៉េរញ៉ៃខ្លាំងដោយសារដាច់ភ្លើងស្ដុបបង្កឲ្យមានការជាប់គាំងចរាចរជាច្រើនម៉ោង។ លើសពីនេះទៀត អ្នកធ្វើការត្រូវបញ្ចប់ម៉ោងការងារមុនពេលកំណត់ដើម្បីត្រលប់ទៅផ្ទះមុនពេលដែលភ្លើងត្រូវបានកាត់ផ្ដាច់។ ចំណែកឯនៅតំបន់ប្រជុំជនខ្លះទៀត អាជីវកម្មជាច្រើនបានរងការប៉ះពាល់ដោយសារដាច់ភ្លើងបង្ខំឲ្យម្ចាស់ហាងបិទទ្វារជាច្រើនម៉ោង។ ក្រៅពីនេះ កង្វះខាតទឹកក៏ជាបញ្ហាប្រឈមផងដែរដោយសារមិនមានអគ្គិសនីសម្រាប់បូមទឹក។
ក្រុមហ៊ុនរដ្ឋ Eskom ដែលជាអ្នកចែកចាយអគ្គិសនីទូទាំងប្រទេស បានកាត់បន្ថយអគ្គិសនីចំនួន ៤ ០០០ មេហ្គាវ៉ាត់ដើម្បីកាត់បន្ថយការប្រើប្រាស់ដោយសារតែកង្វះខាតថាមពល។ ចំពោះមូលហេតុដែលក្រុមហ៊ុនកំពុងជួបនៃការខ្វះខាតថាមពល គឺដោយសារមិនអាចទិញភ្លើងពីប្រទេសម៉ូហ្សុំប៊ិកដែលត្រូវបានវាយប្រហារដោយព្យុះស៊ីក្លូន។
ជាមួយគ្នាដែរ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានចេញមុខសុំទោសកាលពីថ្ងៃអាទិត្យថា "យើងពិតជាសុំទោសប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ចំពោះបញ្ហានេះ។ ខ្ញុំជឿជាក់ថាយើងនឹងអាចដោះស្រាយវាបានក្នុងរយៈពេលពីរ បីថ្ងៃទៀត។” និយ័តករថាមពលជាតិ បានប៉ាន់ប្រមាណថាការដាច់ភ្លើងធ្វើឲ្យសេដ្ឋកិច្ចជាតិខាតបង់ ១៤០លានដុល្លារក្នុងមួយថ្ងៃ៕