• 2019-03-27 01:55:26
  • ព័ត៌មាន

ត្រឹមមួយខែដាច់ភ្លើង ២ដង ប្រជាជនវេណេហ្ស៊ុយអេឡាបង្ហាញការខឹងសម្បារយ៉ាងខ្លាំង

  • 2019-03-27 01:55:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​ដាច់​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​បង្ក​ឲ្យ​ប្រជាជន​ផ្ទុះ​ការ​ខឹង​សម្បារ​ខ្លាំង​ដោយ​សារ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​ពីរ​ក្នុង​រយៈ​ពេល​ត្រឹម​មួយ​ខែ។

ការ​ដាច់​ភ្លើង​នេះ ចាប់​ផ្ដើម​ចេញ​ពី​រដ្ឋធានី Caracas កាល​ពី​វេលា​ម៉ោង ១៧:២០​នាទី​ល្ងាច​ដែល​ជា​លំនៅឋាន​របស់​ប្រជាជន​ជាង ៦​លាន​នាក់។ ប្រព័ន្ធ​ទូរស័ព្ទ​ និង​ទូរទស្សន៍​បាន​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង ខណៈ​ដែល​ហាង​ទំនិញ​ជា​ច្រើន​ប្រញាប់​ប្រញាល់​បិទ​ទ្វារ​ព្រោះ​ខ្លាច​មាន​ចោរ​លួច។ នៅ​តាម​ផ្លូវ​នានា​ទូទាំង​ទីក្រុង គេ​សង្កេត​ឃើញ​ប្រជាជន​ខឹង​សម្បារ​ដោយ​សារ​មិនមាន​ដំណើរ​ការ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដែល​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ប្រជ្រៀត​ជិះ​ឡាន​ក្រុង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ក្រោយ​ចប់​ម៉ោង​ការ​ងារ។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​មាន​ការ​ដាច់​ភ្លើង​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​ការ​ពី​ពីរ​សប្ដាហ៍​មុន​ការ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​បាន​សម្លាប់​អ្នក​ជំងឺ​ជា​ច្រើន​នាក់​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់