- 2019-03-29 03:57:46
- ព័ត៌មាន
ញុំាអីនៅស្លាបព្រា ដែលជាពិព័រណ៍អាហារដ៏ធំជាងគេនៅកម្ពុជា!
- 2019-03-29 03:57:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញុំាអីនៅស្លាបព្រា ដែលជាពិព័រណ៍អាហារដ៏ធំជាងគេនៅកម្ពុជា!
ចន្លោះមិនឃើញ
តើអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចហើយឬនៅ សម្រាប់ពិព័រណ៍អាហារដ៏ធំជាងគេ និងល្អជាងគេមួយនេះ? ពិព័រណ៍អាហារដ៏ធំជាងគេរបស់ប្រទេសកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន The Idea Consultancy Co. ,Ltd បានត្រឡប់មកវិញហើយ! ពិព័រណ៍នេះនឹងប្រព្រឹត្តិឡើងចាប់ពីម៉ោង ៥ រសៀលដល់ ម៉ោង ៩ យប់ នៅថ្ងៃទី ៣០ និង ៣១ ខែ មីនា នៅពហុកីឡដ្ធានជាតិអូឡាំពិក ដែលមានអ្នកលក់ម្ហូបអាហារ និងភេសជ្ជៈជាង 180ស្តង់ និងស្តង់លក់ទំនិញផ្សេងៗជាច្រើនទៀត។ វាជាព្រឹត្តិការណ៍មួយដែលប្រមូលផ្តុំទៅដោយម្ហូបអាហារ និងការកម្សាន្តជាច្រើន ដូច្នេះហើយកុំភ្លេចទុកពេលចុងសប្ដាហ៍នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កម្មវិធី ស្លាបព្រា។
លោក Galeno Chua នាយកប្រតិបត្តិនៃក្រុមហ៊ុន The Idea Consultancy Co., Ltd មានប្រសាសន៍ថា គោលបំណងចម្បងរបស់ក្រុមហ៊ុន The Idea Consultancy សម្រាប់ពិព័រណ៍ស្លាបព្រាលើកទី 3 នេះ គឺដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ដ៏ធំបំផុត និងសប្បាយបំផុតក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នៅឆ្នាំនេះនឹងផ្ដល់ជូននូវជម្រើសម្ហូបអាហារចំរុះជាច្រើន និងជាពិព័រណ៍ដែលកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រហូតដល់ 90% ។
ក្នុងពិព័រណ៍អាហារនេះនឹងមានអ្នកលក់ 180 ស្តង់ដែលលក់អាហារ និងភេសជ្ជៈផ្សេងៗគ្នា មានទាំង ម្ហូបខ្មែរ ម្ហូបថៃ ម្ហូបកូរ៉េ ម្ហូបខាងលិច ម្ហូបឥណ្ឌា ។ល។ អ្នកដែលចូលចិត្តញុំាកុំភ្លេចទុកពោះមកញុំានៅស្លាបព្រា ២០១៩ ណា៎!
តើអ្នកអាចគ្រប់គ្រងចំណីអាហារដ៏ហឹរអស្ចារ្យ ញុំាដោយបិទភ្នែក ឬញុំាដោយគ្មានដៃសោះ? កម្មវិធីស្លាបព្រា ២០១៩ មានរួមបញ្ចូលការប្រកួតប្រជែងដ៏អស្ចារ្យ ទាំងនេះ ហើយក៏មានរង្វាន់ជូនដល់អ្នកឈ្នះផងដែរ។ កម្មវិធីស្លាបព្រា ក៏នាំមកនូវការប្រកួតប្រជែង ដ៏សប្បាយៗដល់អ្នកលក់ ដូចជាការប្រកួតម្ហូបដ៏ល្អបំផុត ដើម្បីឈ្នះស្តង់។ អ្នកចូលចិត្តអាហារទាំងអស់នឹងទទួលបាននូវការចម្អិនអាហារស្រស់ស្អាតទាន់សម័យ និងរីករាយជាមួយការរចនាស្តង់ដ៏ច្នៃប្រឌិត។ រៀបចំសំលៀកបំពាក់ងាយស្រួលៗសម្រាប់ការសប្បាយទាំងអស់នៅថ្ងៃទី ៣០ និងទី ៣១ ខែមីនានេះ។
កម្មវិធីស្លាព្រា ២០១៩ បានទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំយុវជន និងកីឡា ក្រសួងទេសចរណ៍ និងសាលាក្រុងភ្នំពេញ។ ឆ្នាំនេះ កម្មវិធីស្លាបព្រា នឹងមានភាពសម្បូរបែបកាន់តែច្រើននៅលើជម្រើសអាហារ កម្មវិធី និងការកម្សាន្ត ដោយយើងបានសហការជាមួយអង្គការ និងក្រុមហ៊ុនដែលមានគោលដៅដូចក្រុមហ៊ុនយើងខ្ញុំ ដូចជាក្រុមការងាររបស់ The Idea មានការលើកទឹកចិត្ត និងខិតខំប្រឹងប្រែងឆ្ពោះទៅរកការធ្វើឱ្យកម្មវិធីស្លាបព្រាក្លាយទៅជាកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំបំផុតនៅក្នុងតំបន់មេគង្គនៅ ឆ្នាំ ២០២០ ។ គោលបំណងគឺ ដើម្បីបង្កើតព្រឹត្តិការណ៍តែមួយគត់ដែលនឹងធ្វើឱ្យមានការដឹងលឺដល់មនុស្ស ទូទាំងពិភពលោក!
"ស្រមៃគិតថា ព្រឹត្តិការណ៍មួយដែលស្វាគមន៍ទាំងអស់គ្នា ដើម្បីភ្លក់នូវរសជាតិថ្មីៗ នៃម្ហូបអាហារគ្រប់ប្រភេទ និងរបៀបថ្មី នៃការបរិភោគនៅក្នុងសហគមន៍ដ៏ស្រស់ស្អាត។ កម្មវិធីស្លាបព្រា គឺជាស្ថានសួគ៌សម្រាប់អ្នកចូលចិត្តអាហារទាំងអស់! នោះមានន័យថា មានម្ហូបអាហារដែលមានទំហំតូច និងមានតម្លៃសមរម្យ និងការភ្លក់អាហារកាន់តែច្រើន។
យើងមានបំណងរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំបំផុត និងសប្បាយបំផុតសម្រាប់សហគមន៍នៅតំបន់មេគង្គ ស្របពេលនេះដែរ យើងក៏មានបំណងសម្រេចនូវបេសកកម្មសង្គមរបស់យើង គឺដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងធ្វើឲ្យព្រឹត្តិការណ៍ម្ហូបអាហារនេះក្លាយទៅជាព្រឹត្តិការណ៍មួយនៅក្នុងទ្វីបអាស៊ី ដែលមានសុវត្ថិភាពបំផុតចំពោះបរិស្ថាន។