- 2019-04-03 04:47:32
- ព័ត៌មាន
ដឹងតែសប្បាយមិនខាន! ក្រាលកន្ទេលមើលល្ខោនបុណ្យភូមិឆ្នាំនេះ បីយប់ជាប់ៗគ្នា
- 2019-04-03 04:47:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែសប្បាយមិនខាន! ក្រាលកន្ទេលមើលល្ខោនបុណ្យភូមិឆ្នាំនេះ បីយប់ជាប់ៗគ្នា
ចន្លោះមិនឃើញ
ឆ្នាំនេះ អ្នកទៅលេងបុណ្យភូមិ ច្បាស់សប្បាយចិត្តជាក់មិនខាន ដោយឆ្នាំនេះ បុណ្យភូមិ នឹងលើកយកការសម្ដែងល្ខោនមកជូនពុកម៉ែបងប្អូនទស្សនា រហូតដល់៣ រាត្រីជាប់ៗគ្នា នៅវត្តព្រះធាតុ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះ រាត្រីទី១ ត្រូវនឹងថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៩ អ្នកទាំងអស់គ្នានឹងបានទស្សនាការសម្ដែងល្ខោនស្រមោលស្បែកធំ និងស្គរជ័យ ពីក្រុមសិល្បៈសុវណ្ណភូមិ ។
ចំណែករាត្រីទី២ ត្រូវនឹងថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ នឹងបន្តជាមួយការសម្ដែងសិល្បៈមួយទម្រង់ទៀត គឺរបាំបុរាណ ឬរបាំព្រះរាជទ្រព្យ ពីក្រុមសិល្បៈសុភីលីន ។
សម្រាប់រាត្រីទី ៣ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩ គឺការសម្ដែងល្ខោនខោល ដោយក្រុមល្ខោនខោលវត្តស្វាយអណ្ដែត ។
ផ្ទាំងទស្សនីយភាពនេះ នឹងធ្វើឲ្យអ្នកចូលរួមទស្សនាបុណ្យភូមិ កាន់តែជ្រួតជ្រាប ពីសិល្បៈបុរាណខ្មែរ និងជាការរួមចំណែកលើកស្ទួយទម្រង់សិល្បៈបុរាណផងដែរ។
ចំពោះសំបុត្រចូលទស្សនា ត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ហើយថែមទាំងទទួលបាននៅកូនសៀវភៅអំពីប្រវត្តិសិល្បៈសាច់រឿង និងវត្ថុអនុស្សាវរីយ៍ពីបុណ្យភូមិ ទៀតផង។ ប្រិយមិត្តអាចរកទិញសំបុត្របាននៅថ្ងៃបុណ្យភូមិផ្ទាល់ តាមរយៈតូបឡេឡេបុណ្យភូមិ៕