• 2019-04-04 01:58:27
  • ព័ត៌មាន

ត្រៀម​ខ្លួន​ហើយ​ឬនៅ​សម្រាប់​បុណ្យ​ភូមិ​ស្អែកនេះ?

  • 2019-04-04 01:58:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ភូមិ​ឆ្នាំ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃស្អែកនេះ ​ហើយនឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ២០១៩ ដោយ​មាន​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ ការ​សម្ដែង​ល្ខោន និង​តន្ត្រី​សម័យ​ថែម​ទៀត​ផង​​។

ដឹងតែសប្បាយមិនខាន! ក្រាលកន្ទេលមើលល្ខោនបុណ្យភូមិឆ្នាំនេះ បីយប់ជាប់ៗគ្នា

បុណ្យ​ភូមិឆ្នាំនេះ​​​នឹង​លើក​យក​ការ​សម្ដែង​ល្ខោន​មក​ជូន​ពុក​ម៉ែ​បង​ប្អូន​ទស្សនា​ រហូត​ដល់​បី​​ រា​ត្រី​ជាប់​ៗ​គ្នា នៅ​វត្ត​ព្រះ​ធាតុ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​២ ហួស​រង្វង់​មូល​គួ​ស្រូវ​បន្តិច ឬប្រហែល​ជា​២០​គីឡូម៉ែត្រ​ពី​វត្ត​ភ្នំ​។

សម្រាប់​តន្រ្តីPleng បុណ្យភូមិ​វិញ​មាន​តារាចម្រៀង​ល្បីៗ​ចូល​រួម​ជា​ច្រើន​ដូច​ជា​កញ្ញា មាស សុខសោភា អ្នក​នាង ខាត់ សុឃីម កញ្ញា ឡូរ៉ា ម៉ម ក្មេង​ខ្មែរ និង​ក្រុម​តូច ជាដើម។​ ក្រៅ​ពី​នេះ​កម្មវិធី​សប្បាយ​ៗជា​ច្រើន​ទៀត​ក៏​នឹង​មាន​រៀប​ចំនៅទី​នោះ​ដែរ។​

Pleng បុណ្យភូមិ

សម្រាប់​ទី​តាំង​វិញ​បើ​បង​ប្អូន​មិន​ទាន់​ច្បាស់ អាច​មើល​បន្ថែម​តាម​រយៈផែនទីនេះ​បាន។

(ផែនទី​បុណ្យភូមិ)

សម្រាប់​បងប្អូន​ដែល​មិន​ចង់​យក​យានជំនិះ​ផ្ទាល់​ខ្លួនទៅអាច​ជិះ​រថយន្តក្រុង ហើយ​ក៏អាច​កក់​មុន​បាន​ដែរ៕

របៀប​កក់​រថយន្ត​ក្រុង​

អត្ថបទ៖ ទូច សុខា

មតិយោបល់