- 2019-04-04 08:27:09
- ព័ត៌មាន
បុណ្យភូមិឆ្នាំនេះតិចម៉េចបាន! ហៅមិត្តភក្ដិ ក្រុមគ្រួសារ ទៅលេងបុណ្យភូមិ ស្អែកនេះ ទាំងអស់គ្នាណា៎!
- 2019-04-04 08:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យភូមិឆ្នាំនេះតិចម៉េចបាន! ហៅមិត្តភក្ដិ ក្រុមគ្រួសារ ទៅលេងបុណ្យភូមិ ស្អែកនេះ ទាំងអស់គ្នាណា៎!
ចន្លោះមិនឃើញ
រំលងរាត្រីនេះទៅ កម្មវិធីបុណ្យភូមិ លើកទី ៦ នឹងចាប់ផ្ដើមហើយ។ ការចាប់ផ្ដើម គឺធ្វើនៅនៅវត្តព្រះធាតុ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ២ ហួសរង្វង់មូលគួរស្រូវបន្តិច ឬប្រហែលជា ២០គីឡូម៉ែត្រ ពីវត្តភ្នំ។ តើអ្នកបានត្រៀមហៅគ្នាទៅចូលរួមហើយឬនៅ?
កញ្ញា ឌី ម៉ូលី បានឆ្លងឆ្លើយតាម Messenger ថា កញ្ញាបានត្រៀមរួចរាល់ហើយដើម្បីចូលរួមកម្មវិធីបុណ្យភូមិលើកទី៦ឆ្នាំនេះ នៅវត្តព្រះធាតុ បើទោះថាឆ្ងាយបន្តិចក្ដី។ កញ្ញា បានបបួលមិត្តភក្ដ មួយចំនួនដែលរៀននៅសាកលវិទ្យាល័យទៅជាមួយគ្នា។ “ខ្ញុំក៏បានត្រៀមខ្លួនរួចហើយដែរ ដើម្បីទៅលេងបុណ្យភូមិឆ្នាំនេះ ព្រោះឆ្នាំមុនខ្ញុំមិនបានទៅ។ តែទំនងជាខ្ញុំទៅថ្ងៃទី២ ចំថ្ងៃសៅរ៍ ជាថ្ងៃឈប់សម្រាកការងារ។ ខ្ញុំ និង ភរិយា រួមជាមួយអ្នកផ្ទះខ្ញុំនឹងចូលរួមកម្មវិធីនេះ ព្រោះតាមដឹងថានៅកម្មវិធីនេះ មានសកម្មភាពច្រើន ដូចជាលេងល្បែងប្រជាប្រិយផង និងសម្បូររបស់ហូបទៀត។ ចាំអង្កាលទៀត ថ្ងៃទំនេរ ទៅលេងបុណ្យភូមិ"។ លោក សម្បូរ បុគ្គលិកក្រុមហ៊ុន មួយប្រាប់ Sabay។
ចំពោះកម្មវិធីបុណ្យភូមិវិញ លោក ថៃ ឈៀងម៉េង អ្នកគ្រប់គ្រងកម្មវិធីបុណ្យភូមិ បានផ្ដល់កិច្ចសម្ភាសន៍ តាមរយៈវីដេអូឃ្លីបជាមួយអ្នកសារព័ត៌មាន Sabay កាលពីពេលថ្មីៗនេះថា ឆ្នាំនេះនឹងត្រៀមកម្មវិធីប្លែកច្រើនពីបណ្ដាឆ្នាំមុន រួមទាំងការតុបតែង ទម្រង់សិល្បៈបុរាណ និងសម័យ ជាដើម។ ក្នុងនោះមានទម្រង់សិល្បៈ ល្ខោនខោល ល្ខោនស្រមោលស្បៃធំ របាំបុរាណ ចំប៉ីដងវែង និង ល្បែងទាញព្រ័ត្រ។
លោក ថៃឈៀងម៉េង បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ មានអ្នកចូលរួមប្រមាណជា ១៤ម៉ឺននាក់ ហើយរំពឹងថា ឆ្នាំ២០១៩នេះ នឹងមានអ្នកចូលរួមប្រមាណជា ២សែននាក់។
ដូច្នេះប្រិយមិត្តដែលត្រៀមខ្លួនរួចហើយអាចទៅកាន់បុណ្យភូមិបានចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩ នៅវត្តព្រះធាតុ។ សម្រាប់មធ្យោបាយធ្វើដំណើរ ប្រិយមិត្តអាចងាកមកជិះរថយន្តក្រុង ដែលមានម៉ាស៊ីនត្រជាក់ ត្រជាក់ស្រួល រងចាំដឹកជញ្ជូន ១ថ្ងៃ ១២ជើង ដោយចំណាយត្រឹមតែ៥ពាន់រៀលក្នុង១ដង ចាប់ចេញដំណើរពីម៉ោង ៧រហូតដល់យប់ ហើយស្ថានីយចំណតមានតែមួយគត់ គឺនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
សូមចុចអាន៖ ចំណេញទៀតហើយ! ទៅលេងបុណ្យភូមិ ជិះឡានក្រុងអស់តិចហើយត្រជាក់ស្រួល មិនខ្លាចខ្មៅដីហ៊ុយ
សូមចុចអាន៖ ត្រៀមខ្លួនហើយឬនៅសម្រាប់បុណ្យភូមិស្អែកនេះ?
សូមចុចអាន៖ អត់ខ្លាចវង្វេងផ្លូវ! ទៅវត្តព្រះធាតុតាមផ្លូវទាំងនេះ ជិតបង្កើយ