- 2019-04-09 07:48:47
- ព័ត៌មាន
ចូលឆ្នាំហ្នឹងដេកផ្ទះម៉េចបាន! ជិះឡានក្រុងឥតគិតថ្លៃទៅលេងកំពត-កែប-សៀមរាបឲ្យណាណី
- 2019-04-09 07:48:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំហ្នឹងដេកផ្ទះម៉េចបាន! ជិះឡានក្រុងឥតគិតថ្លៃទៅលេងកំពត-កែប-សៀមរាបឲ្យណាណី
ចន្លោះមិនឃើញ
ក្រោយអនុសាសន៍របស់សម្ដេច ហ៊ុន សែន ពេលថ្មីៗ ប្រកាសឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដែលបានត្រៀមរហូតដល់១២០គ្រឿង ដោយមិនចាំបាច់ចំណាយប្រាក់រមួយរៀលនោះឡើយ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
នាឱកាសចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តទៅបណ្ដាទេសចរណ៍ពិសេសតួយ៉ាង ខេត្តកំពត កែប សៀមរាប និងខេត្តទាំង១៤ ទៀតដូចជា ស្វាយរៀង ព្រៃវែង តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង។
សូមមើលតារាងបែងចែកពេលវេលា និងគោលដៅទីតាំងចំណតសម្រាប់ដឹកជញ្ជួនបងប្អូនប្រជាពលរដ្ឋ៖
នៅផ្លូវជាតិលេខ១ នឹងធ្វើដំណើរទៅកាន់ខេត្ត ស្វាយរៀង ព្រៃវែង តាកែវ ចំណតចេញដំណើរនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនលក់រថយន្តម៉ែកស៊ីដេសបិន
នៅផ្លូវជាតិលេខ២ នឹងធ្វើដំណើរទៅកាន់ខេត្ត តាកែវ កែប ចំណតចេញដំណើរនៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនលក់រថយន្តម៉ែកស៊ីដេសបិន
នៅផ្លូវជាតិលេខ៣ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពត ចំណតចេញដំណើរនៅផ្សារសិនជូរីផ្លាហ្សា
នៅផ្លូវជាតិលេខ៤ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ស្ពឺ ព្រះសីហនុ ចំណតចេញដំណើរនៅផ្សារសិនជូរីផ្លាហ្សា
នៅផ្លូវជាតិលេខ៥ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង បន្ទាយមានជ័យ ចំណតចេញដំណើរនៅសួនច្បារឫស្សីកែវ
នៅផ្លូវជាតិលេខ៦ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ធំ សៀមរាប ចំណតចេញដំណើរនៅផ្លូវបេតុងតំបន់អភិវឌ្ឍជ្រោយចង្វាខាងជើងរង្វង់មូលព្រហ្មមុខ៤
នៅផ្លូវជាតិលេខ៦,៧ នឹងធ្វើដំណើរទៅកាន់ខេត្ត កំពង់ចាម ចំណតចេញដំណើរនៅផ្លូវបេតុងតំបន់អភិវឌ្ឍជ្រោយចង្វាខាងជើងរង្វង់មូលព្រហ្មមុខ៤
នៅផ្លូវជាតិលេខ៦,៨ នឹងធ្វើដំណើរទៅកាន់ខេត្ត ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ចំណតចេញដំណើរនៅគីឡូម៉ែត្រលេខ៩។
ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង - City BUS