• 2019-04-10 02:57:27
  • ព័ត៌មាន

ចូលឆ្នាំខ្មែរ បើបានទិញរបស់ ៥យ៉ាងនេះជូនឪពុកម្តាយ ដឹងតែលោកទាំង២ញញឹមបិទមាត់លែងជិត

  • 2019-04-10 02:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ ​ចូល​មក​ដល់​ហើយ។ ​ក្រៅ​ពី​គិត​ដល់​ម្ហូប​អាហារ​ គួរ​ធ្វើ​ដើម្បី​ប្រគេន​ព្រះ​សង្ឃ​តាម​ទី​អារាម ​អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ព្រះ​រស់​នៅ​ផ្ទះ​ផង​ដែរ។ ​បុណ្យ​ទាន​បែប​នេះ ​​អ្នក​គួរ​មាន​អំណោយ​ខ្លះ​ៗ​ សម្រាប់​ឪពុក​ម្តាយ ដើម្បី​ជា​ការ​ដឹង​គុណ។

រូបតំណាង

១. សម្លៀក​បំពាក់៖ ចូល​ឆ្នាំ​ថ្មី​បែប​នេះ ​គួរ​មាន​ខោ​អាវ​ថ្មី​ៗ​ជូន​អ្នក​មាន​គុណ ​ទុក​គ្រាន់​ពេល​ដើរ​លេង ​ឬ​ គាត់​អាច​ស្លៀក​ពាក់​ពេល​ទៅ​ណា​ម្ដង​ៗ។ អ្នក​អាច​ជូន​គាត់​ទៅ​ទិញ​តែ​ម្ដង​នៅ​តាម​ហាង ​ឬ​ផ្សា​ ​តែ​កុំ​ប្រាប់​គាត់​ឲ្យ​​ដឹង​ថា​អ្នក​ទិញ​ជូន​គាត់ ប្រាប់​ថា​មិត្តភ័ក្កិ​ពឹង​ឲ្យ​ទិញ​ឲ្យ​ម្តាយ​ឪពុក​គេ ដើម្បី​​ជា​ការ Suprise ព្រោះ​វិធី​នេះ​ជួយ​ឲ្យ​ពេល​ទិញ​ដឹង​តែ​ត្រូវ​ចិត្ត​គាត់​តែ​ម្ដង។

២. លុយ​កាក់៖ ក្នុង​ឱកាស​បុណ្យ​ទាន​បែប​នេះ ​ក្នុង​នាម​ជា​កូន​បើ​មាន​ជា​លុយ​កាក់​ខ្លះ​ៗ​ជូន​អ្នក​មាន​គុណ ​ពិត​ជា​ល្អ​ប្រសើរ​ណាស់។ ​នេះ​ជា​ការ​បញ្ជាក់​ពី​ការ​ដឹង​គុណ​ថា ​ប្រាក់​ដែល​អ្នក​រក​បាន ​មិន​យក​ទុក​ចាយ​តែ​ម្នាក់​ឯង ហើយ​ទម្រាំ​អ្នក​មាន​ថ្ងៃ​នេះ ​ម្ដាយ​ឪពុក​​អ្នក ក៏​បាន​ចំណាយ​​មិន​តិច​ដែរ។ ដូច្នេះ លុយ​កាក់​ជូន​អ្នក​​មាន​គុណ​ក្នុង​អំឡុង​បុណ្យ​ទាន​ ​ជា​រឿង​មួយ​ដែល​អ្នក​គួរ​ធ្វើ​ ទោះ​តិច​ឬ ច្រើន ក៏​ដោយ។​

៣. ឧបករណ៍​ម៉ា​ស្សា៖ ឪពុក​ម្ដាយ​អ្នក​មាន​វ័យ​កាន់​តែ​ចាស់​ហើយ ​បើ​អ្នក​បាន​ទិញ​ឧបករណ៍​ម៉ាស្សា​ជូន​គាត់ ​អាច​ជួយ​សម្រួល​សរសៃ​ សម្រួល​ចលនា​ដល់​គាត់​បាន​ស្រួល ។ ​មាន​ឧបករណ៍​ជា​ច្រើន​ដូច​ជា ​សម្រួល​ចលនា​ខ្នង​មិន​ឲ្យ​ចុក​រោយ ឬ​ឧបករណ៍​ត្រាំ​ជើង​ទឹក​ក្ដៅ​ឲ្យ​សរសៃ​ឈាម​ដើរ​ស្រួល ជា​ដើម។ ​ទាំង​អស់​នេះ ​សុទ្ធ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ​អ្នក​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​​ភាព​របស់​លោក​ទាំង​ពីរ ​មិន​ចង់​ឲ្យ​លោក​ឈឺ​ថ្កាត់​ឡើយ។​

រូបតំណាង

៤. សំបុត្រ​ដើរ​លេង​ក្រៅ​ប្រទេស៖ អាច​ថា​អំណោយ​នេះ​ ចំណាយ​ប្រាក់​ច្រើន​បន្តិច តែ​ជា​កា​ដូ​ល្អ​​មួយ​សម្រាប់​ឪពុក​ម្ដាយ​របស់​អ្នក​។ ​​ឪពុក​ម្ដាយ​ខ្លះ ​ស្ទើរ​ពេញ​មួយ​ជី​វិត​​រវល់​រក​ស៊ី​ពេក ​មិន​ដែល​ស្គាល់​ស្រុក​គេ​ សូម្បី​ម្ដង​ក្នុង​ជីវិត។ ​នេះ​ជា​អំណោយ​ដែល​អ្នក​គួរ​ជូន ​ជា​ការ​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​សម្រាប់​​លោក​ទាំង​ពីរ ​បាន​ឃើញ​ទិដ្ឋភាព​ស្អាត​ៗ​នៅ​ក្រៅ​ប្រទេស និង​បាន​ហោះ​ហើ​រ​ដោយ​ជិះ​យន្ត​ហោះ​ ឲ្យ​ប្លែក​ម្ដង។

រូបតំណាង

៥. អាហារ​សុខភាព៖ ​​ដោយសារ​ឪពុក​ម្ដាយ​កាន់​តែ​មាន​វ័យ​ច្រើន ​ដូច្នេះ​វី​តា​មីន​ក្នុង​រាង​កាយ​ក៏​បាត់​បង់​បន្តិច​ៗ​ម្ដង​ផង​ដែរ។ ​ដូច្នេះ​ បើ​អ្នក​ទិញ​អាហារ​សុខភាព ​ឬ​​អាហារ​បំប៉ន​ដែល​មាន​ស្តង់​ដា​ត្រឹម​ត្រូវ ​បាន​ជួយ​ឲ្យ​​សុខ​ភាព​ម្ដាយ​ឪពុក​អ្នក ​កាន់​តែ​ល្អ​ប្រសើរ ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់