- 2019-04-11 04:43:50
- ព័ត៌មាន
គ្រាន់តែឃើញកម្មវិធី បន្ទាយស្រីសង្ក្រាន្ត ចង់ហោះទៅចូលរួមភ្លែតថ្ងៃចូលឆ្នាំខាងមុខនេះ
- 2019-04-11 04:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែឃើញកម្មវិធី បន្ទាយស្រីសង្ក្រាន្ត ចង់ហោះទៅចូលរួមភ្លែតថ្ងៃចូលឆ្នាំខាងមុខនេះ
ចន្លោះមិនឃើញ
ឆ្នាំនេះ អង្គរសង្ក្រាន្តមិនមានការរៀបចំនោះទេ ប៉ុន្ដែកម្មវិធីសង្ក្រាន្តបានរៀបចំស្ទើរគ្រប់ទីកន្លែង គ្រប់ស្ថាប័ន អង្គភាព និងតាមបណ្ដាខេត្តនានា ជាពិសេសនៅខេត្តសៀមរាបក៏មានរៀបចំសង្ក្រាន្តផងដែរ ក្នុងនោះមានសង្ក្រាន្តបន្ទាយស្រី។ តើមានកម្មវិធីអ្វីពិសេសសង្ក្រាន្តបន្ទាយស្រី ខេត្តសៀមរាប?
បន្ទាយស្រីសង្ក្រាន្ត ឆ្នាំ២០១៩ បានត្រៀមរៀបចំធ្វើស្ករផែនយក្ស និងកម្មវិធីកម្សាន្តជាច្រើនទៀតដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះ។ ស្រុកបន្ទាយស្រី ត្រូវបានគេទទួលស្គាល់ថា ជាស្រុកមួយដែលមានការផលិតស្ករត្នោត ដែលស្ទើរគ្រប់ភ្ញៀវជាតិនិងអន្ដរជាតិឆ្លងកាត់ស្រុកមួយនេះរមែងសំចត ទិញវត្ថុអនុស្សាវរីយ៍ផង និង ថតរូបទុកជាអនុស្សាវរីយ៍ផង។ អាជីវកម្មស្ករត្នោតមួយកន្លែងស្ថិតនៅភូមិព្រៃ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយប្រមាណជា ៧គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។
ដោយសារនៅទីនេះល្បីល្បាញខាងស្ករត្នោត ឆ្នាំនេះ បន្ទាយស្រីសង្ក្រាន្ត បានរៀបចំកម្មវិធី "ស្ករផែនយក្ស"។ តោះមកមើលសកម្មភាព លោកបណ្ឌិត ណុប វុធ្ធី ប្រធានគណៈកម្មការ រៀបចំបន្ទាយស្រីសង្ក្រាន្ត បានចុះពិនិត្យដំណើរការ នៃការធ្វើស្ករផែនយក្ស របស់ក្រុមកម្មវិធី ស្ករផែនយក្ស ដែលដឹកនាំដោយ លោក តូច ពលពណ្ណ:។
កម្មវិធីអបអរសាទរ ចូលឆ្នាំខ្មែរ ឆ្នាំ២០១៩
រូបភាព៖ ផេកផ្លូវការ បន្ទាយស្រីសង្ក្រាន្ត