- 2019-04-11 05:04:06
- ព័ត៌មាន
កប់ណាស់! បាត់ដំបងឆ្នាំនេះ ធ្វើរបស់យក្ស តម្រៀបផ្លែក្រូច ៥ពាន់ផ្លែយ៉ាងឡូយ
- 2019-04-11 05:04:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ណាស់! បាត់ដំបងឆ្នាំនេះ ធ្វើរបស់យក្ស តម្រៀបផ្លែក្រូច ៥ពាន់ផ្លែយ៉ាងឡូយ
ចន្លោះមិនឃើញ
សហភាពសហព័ន្ធយុវជនកម្ពុជា សាខា ខេត្តបាត់ដំបង និងអាជ្ញាធរខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំជាលើកទី២ ដើម្បីអបអរពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ទទួលទេវតាឆ្នាំថ្មី (ឆ្នាំកុរ) សម្រាប់ឆ្នាំ២០១៩នេះ។
អ្វីដែលពិសេសក្នុងព្រឹត្តិការណ៍សង្ក្រាន្តប្រចាំខេត្តបាត់ដំបងលើកនេះ គឺ រៀបចំដាក់តាំងផ្លែក្រូចពោធិ៍សាត់ ជាផ្លែឈើប្រចាំខេត្ត ដ៏ល្បីបំផុត ដែលយកមកតម្រៀបចំនួន ៥ ០០០ផ្លែ មកផ្គុំចូលគ្នា ។
គួរជម្រាបថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ នៅខេត្តបាត់ដំបងនេះ ដើម្បីឆ្លើយតបទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងខេត្តដែលទទូចសុំឲ្យខាង ស.ស.យ.ក និងអាជ្ញាធរខេត្តរៀបចំពិធីនេះ ព្រោះកន្លងមក ប្រជាពលរដ្ឋបានរអ៊ូរឿងពេលទៅលេង អង្គរសង្ក្រាន្តម្ដងៗថា នៅសៀមរាបធ្វើដំណើរឆ្ងាយ ហើយពិបាករកកន្លែងស្នាក់នៅ ព្រមទាំងឥវ៉ាន់លក់ថ្លៃថែមទៀតផង ។ ចំពោះទីតាំងវិញ នឹងរៀបចំនៅបរិវេណនៅវិទ្យាល័យនេតយ៉ង និងសាលាគរុកោសល្យខេត្ត ព្រមទាំងនៅតាមផ្លូវមួយចំនួន ជិតរង្វង់មូលលោកតាដំបងគ្រញូង៕