• 2019-04-12 07:19:49
  • ព័ត៌មាន

ក្រុមហ៊ុន​ឱសថ​នេះរួមគ្នា​ជិះ​កង់ ដើម្បី​រួម​ចំណែក​កាត់បន្ថយ​ការ​បំពុល​បរិយាកាស​

  • 2019-04-12 07:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​អាល្លែកហ្ស៊ី​ពិ​ភព​លោក​ឆ្នាំ​នេះ​ប្រព្រឹត្តិទៅ​ចាប់ពី​ថ្ងៃទី ​៧-១៣ ខែ​មេសា ២០១៩ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​​ទា​ក់ទង​នឹង​បញ្ហា​អាល្លែកហ្ស៊ី​នៅ​ទូទាំង​ពិ​ភព​លោក ដោយ​ប្រធានបទ​ឆ្នាំ​នេះ​ផ្តោត​សំខាន់​លើ “​បញ្ហា​ពិ​ភព​លោក​ស្តីពី​អាល្លែកហ្ស៊ី​ចំណីអាហារ​”​។

ជា​រៀងរាល់ឆ្នាំ អង្គការ​អាល្លែកហ្ស៊ី​ពិ​ភព​លោក ហៅ​កាត់​ថា WAO ដោះស្រាយ​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​ដែល​ជាត​ម្រូ​វ​ការសម្រាប់​លើកកម្ពស់​ការ​យល់ដឹង​ស្តីពី​បញ្ហា​នេះ​។ ដើម្បី​សម្រេចបាន​សមិទ្ធផល​ទាំង​នេះ អង្គការ WAO ផ្តល់ជូន​អ្នក​ជំនាញ​ថែទាំ​សុខភាព ក៏ដូចជា​សាធារណៈ​ជន​ទូទៅ​នូ​វ​ការ​អប់​រំ និង​លើកកម្ពស់​ការ​យល់ដឹង​​ជុំវិញ​ប្រធានបទ​នានា​តាម​រយៈ​ប្រ​ព័​ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ជា​រូបភាព​ជាដើម​។​

ស្របពេល​ជាមួយគ្នា​នេះដែរ ក្រុមហ៊ុន​ឱសថ​សាណូ​ហ្វី​កម្ពុជា ក៏​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ទិវា​នេះ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​ “​ឥទ្ធិ​ពល​នៃ​ការ​បំពុលបរិយាកា​សដែល​បង្ក​ឲ្យ​មាន​បញ្ហា​អាល្លែកហ្ស៊ី​ច្រ​មុះ​” តាម​រយៈ​ការចែក​រំលែក​ចំ​ណេះ​ដឹង​បន្ថែម​ទៅកាន់​អ្នក​ជំ​នា​ញ​ថែទាំ​សុខភាព​នៅ​ទីក្រុង​ភ្នំ​ពេញ​កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​បាត់​ដំបង សៀមរាប និង​កំពង់ចាម​។​

ជាមួយគ្នា​នេះ ក្រុមហ៊ុន​ក៏បាន​ដឹកនាំ​បុគ្គលិក​របស់ខ្លួន​ធ្វើ​យុទ្ធនាការ​ជិះ​កង់ ដើម្បី​រួម​ចំណែក​កាត់បន្ថយ​ការ​បំ​ណុល​បរិយាកាស ដោយ​ភ្ជាប់​ជាមួយ​សារ​អប់​រំ​ស្តីពី​រោគ​អាល្លែកហ្ស៊ី ព្រម​ទាំង​សហការ​ជាមួយ​អាជ្ញាធ​រ​មូលដ្ឋាន​ចូលរួម​សកម្មភាព​សម្អាត​បរិស្ថាន​នៅ​នៅតាម​មាត់​ទ​ន្លេ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ផងដែ​រនា​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។

អ្នកស្រី Sathirakawinskul Monsinee នាយិកា​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​មាន​ប្រសាសន៍ថា៖ “​ក្រុមហ៊ុន​តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ត​ត​ម្រូ​វកា​រអ្នក​ជំ​ងឺ ហើយ​ជាពិសេស​យើង​មាន​បេសកកម្ម​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបានឱសថ និង​តំហែទាំ​សុខភាព​កាន់តែ​ល្អ​ប្រសើរឡើង ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅក្នុង​ជីវិត​មួយ​ដ៏​ពេញលេញ​។ អ្នកស្រី​ក៏​បាន​បន្ថែម​ផងដែ​រថា ការផ្តល់​ការ​អប់​រំ និង​លើកកម្ពស់​ការ​យល់ដឹង​ពី​​ជំងឺ​គឺ​ជាដំ​ណើ​រ​ឆ្ពោះ​ទៅមុខ​ឥត​ឈប់​ឈ​រ​សម្រាប់​ក្រុមហ៊ុន​សាណូ​ហ្វី​នៅក្នុង​ប្រទេស​កម្ពុជា​។​”​

ស្របពេល​នៃ​ការ​អភិ​វ​ឌ្ឍ​ន៍​នៅ​កម្ពុជា​កំ​ពុង​លូតលាស់​យ៉ាង​ឆាប់រ​ហ័​ស ប្រជា​ជន​ចាប់ផ្តើម​រស់នៅ​កាន់តែ​មាន​ភាព​ស៊ី​វិល័យ ដោយ​ភាគច្រើន​ពួកគេ​ត្រូវ​ប្រឈម​ជាមួយការ​បំ​ពុល​បរិយាកាស និង​ធូលី​ដី ដែល​ទទួលបាន​ពី​បរិយាកាស​រស់នៅ និង​កន្លែង​ការងារ ដូចជា​ភាគល្អិត​ចេញពី​ម៉ាស៊ីនត្រជាក់ ផ្សែង​ចេញពី​យាន​ជំនះ រោមសត្វ​ចិញ្ចឹម​ហើរ​តាម​ខ្យល់ ដែល​ជា​កត្តា​បង្ក​ឲ្យ​មាន​រោគសញ្ញា​អាល្លែកហ្ស៊ី​ដូចជា​កណ្តាស់ តឹង​ច្រមុះ ហៀរ​សំ​បោរ រមាស់​ច្រមុះ ភ្នែក​ឡើង​ក្រហម​ជាដើម​។ កត្តា​ទាំង​នេះ​ពិតជា​បង្កផល​រំ​ខាន​យ៉ាងខ្លាំង ហើយ​ពិតជា​ប៉ះពាល់​ដល់​គុណភាព​ជីវិត ទំនាក់ទំនង​ស​ង្គ​ម ព្រម​ទាំង​ល​ទ្ធ​ផល​ការងារ​ប្រចាំថ្ងៃ​ផងដែរ​។ នេះ​បើ​តាមប្រសាសន៍​អ្នកស្រី​នាយិកា​ប្រតិបត្តិ​។​

លោក​វេជ្ជបណ្ឌិត អ៊ុង នរិន្ទ ឯកទេស​ផ្នែក ត្រ​ចៀក ច្រមុះ បំពង់ក បាន​ពន្យល់ថា រោគ​អាល្លែកហ្ស៊ី​ច្រមុះ គឺជា​ការ​រលាក​ភ្នាស​ក្នុង​ច្រមុះ ដោយសារ​សារធាតុ​ផ្សេងៗ​ដែល​ចូល​តាម​ខ្យល់​ហើយ​វា​ប្រតិកម្ម​ជាមួយ​ប្រព័ន្ធ​ការពារ​សរីរៈ​របស់​យើង (​អា​ល្លែ​កហ្សែ​ន​)​។ ជាទូទៅ​រោគសញ្ញា​អាល្លែកហ្ស៊ី​ច្រមុះ​មានដូចជា​កណ្តាស់ តឹង​ច្រមុះ ហៀរ​សំ​បោរ រមាស់​ច្រមុះ ដែល​ជាទូទៅ​បង្កឡើង​ដោយ លំអង​ផ្កា រោមសត្វ​ចិញ្ចឹម​ហើរ​តាម​ខ្យល់ ធូលី​ដី ផ្សិត លាមក​សត្វល្អិត​តូចៗ​ដូចជា​សត្វ​ក្រឡា​ត និង​សារធាតុ​ផ្សេងៗ​ដែល​មាន​ក្នុង​បរិយាកាស ។​ល​។​

លោក​វេជ្ជបណ្ឌិត​ក៏បាន​ណែនាំ​ផងដែរ​ពី​របៀប​ការពារ​រោគ​អាល្លែកហ្ស៊ី​ច្រមុះ ដោយ​ជៀសវាង​ការប៉ះ​ពាល់​សារធាតុ​ដែល​ធ្វើ​ឲ្យ​អាល្លែកហ្ស៊ី តាម​រយៈ​ការ​សំអាត​បន្ទប់​គេង លាង​ម៉ាស៊ីនត្រជាក់​ឲ្យ​បាន​ញឹកញាប់ ការពារ​ផ្សែង​បារី ការ​ប៉ះពាល់​រោមសត្វ​ចិ​ញ្ចឹ​ម ឧស្សាហ៍​សំអាត​កំរាល​ពូក​ឲ្យ​បាន​ញឹកញាប់ លំអង​ផ្កា ពាក់​ម៉ាស់​ការពារ​ធូលី​ដី ។​ល​។ និង​ព្យាបាល​ដោយ​ពពួក​ឱសថ អង់​ទី​ហិ​សស្តា​ម៊ី​ន និង គ័រ​ទី​គូ​អី​តបាញ់​តាម​ច្រ​មុះ​ជាដើម​។

អ្នកស្រី Monsinee បាន​លើកទឹកចិត្ត​ថា សម្រាប់​អ្នកទទួល​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​អាល្លែកហ្ស៊ី​ច្រ​មុះ គួរតែ​ធ្វើ​ការពិចារណា​ប្រើប្រាស់​ឱសថ​ប្រឆាំង​បញ្ហា​អាល្លែកហ្ស៊ី​ច្រមុះ ដែល​មិន​ធ្វើ​ឲ្យ​ងងុយគេង មាន​ប្រសិទ្ធិភាព​ព្យាបាល​លឿន​ពី​ក្រុមហ៊ុន​ឱសថ​ដែល​មាន​គុណភាព និង​ទំនុកចិត្ត​។​

​គួរ​រម្លឹក​ផង​ដែរថា ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ផលិត​ឱសថ សាណូ​ហ្វី​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និង​ចូលរួម​ចំណែក​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ការ​យល់ដឹង ចែក​រំលែក​ចំ​ណេះ​ដឹង​វិទ្យាសាស្ត្រ​ថ្មីៗ​ជូន​ដល់​អ្នក​ជំនាញ​ថែទាំ​សុខភាព និង​ចូលរួម​ក្នុង​សកម្មភាព​ស​ង្គ​ម​ជា​ច្រើនទៀ​ត​ផង​៕​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់