• 2019-04-12 04:03:57
  • ព័ត៌មាន

ចង់ថតរូប Selfie ជាមួយ​ផ្ទះសេដ្ឋីសម័យ​លង្វែកកុំ​ភ្លេច​សង្ក្រាន្ត​​ខេត្ត​កណ្ដាល​

  • 2019-04-12 04:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្ដាល​ឲ្យ​ដឹងថា​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ដំឡើង​ផ្ទះ​សេដ្ឋីសម័យ​លង្វែក ​នៅបរិវេណ​សួនច្បារ​មាត់ទន្លេ​បាសាក់ ​ក្រុងតាខ្មៅ ដែល​ជាទីតាំង​ប្រារព្ធពិធីសង្ក្រាន្តខេត្តក​ណ្តាលរួចរាល់​ហើយ។

ប្រភព​ខាង​លើ​បន្តថា​សួនផ្ទះ​សេដ្ឋីសម័យល​ង្វែកនេះ ​ដាក់តាំងសំរាប់​ឲ្យ​សាធារណ:ជ​ន​​ ភ្ញៀវជាតិ​ ​អន្តរជាតិមក​ទស្សនា​​ ផ្តិតយករូបភាព និង​ថតselfieទុកជាអនុស្សាវរីយ៍នាឱកាសសង្ក្រាន្តខេត្តកណ្តាល​​។

សង្ក្រាន្តខេត្តកណ្តាល​នឹង​ប្រារព្ធឡើងរយៈពេល៣ថ្ងៃ​ គឺចាប់ពីថ្ងៃទី១៤ ១៥ និង​១៦​ ខែ​មេសា​ ខាងមុខនេះ ក្រៅពីផ្ទះសេដ្ឋី ក៍នៅមានរូបជ្រូកមាស ១ទៀតផងដែរ៕​

រូបភាព៖ មន្ទីរព័ត៌មាន​ខេត្ត​កណ្ដាល​

មតិយោបល់