- 2019-04-25 07:32:23
- ព័ត៌មាន
អគ្គិសនីកម្ពុជា ស្នើសុំការយោគយល់ អំពីការដាច់ភ្លើង នៅថ្ងៃនេះ
- 2019-04-25 07:32:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គិសនីកម្ពុជា ស្នើសុំការយោគយល់ អំពីការដាច់ភ្លើង នៅថ្ងៃនេះ
ចន្លោះមិនឃើញ
ជាថ្មីម្ដងទៀត អគ្គិសនីកម្ពុជា (EDC) បានក្រើនរំលឹកអំពីការដាច់ចរន្តអគ្គិសនី នៅថ្ងៃទី ២៥ ខែមេសា ២០១៩ នៅវេលាវេលាម៉ោង ០៩ : ០៩នាទីព្រឹក។ នេះបើយោងតាមការរៀបរាប់នៅលើគណនីរបស់ខ្លួនថ្ងៃនេះ។
សេចក្ដីជូនដំណឹងនេះបានសរសេរទៀតថា មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៣ (GS3-F14A) ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ សង្កាត់ទឹកល្អក់១ និងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ការជូនដំណឹងក៏បានប្រាប់ដែរថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងការដាច់ចរន្តអគ្គិសនីខាងលើ អគ្គិសនីកម្ពុជាបានស្នើសុំការអាស្រ័យហេតុដល់សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
សូមអានការក្រើនរំលឹករបស់ EDC អំពីការដាច់ចរន្តអគ្គិសនី ថ្ងៃនេះ