• 2019-04-25 08:41:38
  • ព័ត៌មាន

កូរ៉េខាងជើងប្រហារជីវិតមន្ត្រី៤រូប ក្រោយជំនួបជាមួយអាមេរិកបរាជ័យនៅហាណូយ

  • 2019-04-25 08:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​កូរ៉េខាងជើង​ចំនួន ៤​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ទទួល​ទោស​ប្រហារ​ជីវិត​ក្រោយ​ពេល​ដែល​ជំនួប​រវាង​គីមជុងអ៊ុន និង​ដូណាល់ ត្រាំ​ក្នុង​ទីក្រុង​ហាណូយ​បរាជ័យ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ព្យុងយ៉ាង​ឲ្យ​ដឹង​ថា មន្ត្រី​ទាំង​៤​នាក់​សុទ្ធ​តែ​មក​ពី​ក្រសួង​ការបរទេស​ដោយ​ពួកគេ​ត្រូវ​បាន​បាញ់​ដោយ​កាំភ្លើង​ដើម្បី​ប្រហារ​ជីវិត។ ជាមួយគ្នា ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ធ្វើ​ឲ្យ​បែក​ធ្លាយ និង​លក់​ព័ត៌មាន​ទាក់​ទង​នឹង​នុយក្លេអ៊ែរ​ទៅ​ឲ្យ​អាមេរិក​មុន​ថ្ងៃ​នៃ​ជំនួប​កំពូល​រវាង​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ។ ការ​កាត់​ទោស​ប្រហារ​ជីវិត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កណ្ដាល​ក្រុង​ព្យុងយ៉ាង និង​ឃ្លាំ​មើល​ដោយ​ផ្ទាល់​ពី​សំណាក់​សមាជិក​គណបក្ស​ពលករ​កូរ៉េ (WPK) និង​កងទ័ព​ប្រជាជាតិ​កូរ៉េ​ផង​ដែរ។

ជាមួយគ្នា​ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត គឺ​ប្អូន​ស្រី​របស់​លោក​គីម ជុងអ៊ុន​ អ្នក​ស្រី Kim Yo-jong ក៏​ត្រូវ​បាន​ដក​តួនាទី​មួយ​ពី​គណបក្ស​កូរ៉េខាងជើង​ក្រោយ​ពេល​ដែល​បរាជ័យ​ជំនួប​កំពូល​នៅ​វៀតណាម​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់