- 2019-04-26 03:23:49
- ព័ត៌មាន
ក្ដៅចង់រលាកស្បែករាល់ថ្ងៃអ៊ីចឹង មកដឹងពីវិធីថែសម្រស់ឲ្យនៅតែស្អាតនេះទៅ
- 2019-04-26 03:23:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅចង់រលាកស្បែករាល់ថ្ងៃអ៊ីចឹង មកដឹងពីវិធីថែសម្រស់ឲ្យនៅតែស្អាតនេះទៅ
ចន្លោះមិនឃើញ
មេឃក្ដៅពេកចេញទៅណាម្ដងៗពិបាកណាស់ ជាពិសេសស្រីៗ តែមិនចេះថែខ្លួនដឹងតែយ៉ាប់ហើយ។ តិចច្រឡំគិតថាមិនអីៗ ព្រោះស្បែករបស់មនុស្សយើងងាយរងឥទ្ធិពលអាក្រក់ពីកម្ដៅព្រះអាទិត្យណាស់ បើមិនចេះការពារ មិនដឹងពីវិធីសង្គ្រោះស្បែកទេនោះប្រយ័ត្នអង្គុយស្ដាយសម្រស់ខ្លួនឯង។ ឥឡូវមកដឹងពីវិធីការពារនិងថែសម្រស់ពេលមេឃក្ដៅខ្លាំងទាំងអស់គ្នា។
ក្រែម និងឡេការពារកម្ដៅថ្ងៃ
របស់ម៉្យាងនេះពិសេសបំផុត មុខអ្នកមិនអាចខ្វះក្រែមការពារកម្ដៅថ្ងៃបានទេ តែមិនត្រូវថែតែស្បែកមុខហើយទុកស្បែកខ្លួនចោលដែរ អ្នកគួរតែលាបឡេការពារកម្ដៅថ្ងៃដល់ស្បែកខ្លួនដើម្បីជៀសវាងមុខស្អាត តែស្បែកខ្លួនមើលមិនយល់។
ផឹកទឹកឲ្យបានច្រើន
ពេលមេឃក្ដៅខ្លាំងស្បែកប្រាកដជាស្ងួត និងគ្មានសំណើមទេ។ ដូច្នេះអ្នកគួរញ៉ាំទឹកឲ្យបានច្រើនដើម្បីផ្ដល់សំណើមដល់ស្បែក។
របស់ប្រើប្រាស់គួរយកតាមខ្លួន
ឆត្រ
មិនអាចបណ្ដោយខ្លួនបានទេ យល់ល្អអ្នកគួរតែមានឆត្រតូចល្មមមួយជាប់តាមខ្លួនទុកពេលដើរចេញទៅក្រៅមួយភ្លែតៗ។ វាជួយបិទបាំងស្បែកមុខ និងស្បែកខ្លួនរបស់អ្នកពីកម្ដៅព្រះអាទិត្យបានមួយភាគធំដែរ។
មួក
របស់វាមិនអាចជួយបិទបាំងដល់រាងកាយយ៉ាងហោចណាស់វាក៏អាចឲ្យផ្ទៃមុខអ្នកម្លប់បានក្រោមកម្ដៅថ្ងៃដ៏ក្ដៅបានដែរ។
វ៉ែនតាខ្មៅ
វ៉ែនតាខ្មៅជួយការពារភ្នែកអ្នកពីកម្ដៅថ្ងៃបាន ហើយធ្វើឲ្យអ្នកអាចលេងស្ទីលបានទៀត។
ក្រៅពីប្រើវិធីការពារស្បែកខាងលើ រាល់ពេលធ្វើដំណើរដើម្បីកុំឱ្យពិបាករកខោអាវវែងៗ ស្រីៗយើងអាចជ្រើសរើសការធ្វើដំណើរដោយ PassApp ក៏បាន ងាយស្រួលហើយ អត់ភ័យខូចស្បែកទៀត៕
ចុចទីនេះ ដើម្បីទាញយកកម្មវិធី PassApp!
ចុចអាន៖ ផលិតផលថែសម្រស់ ៥ ដែលអ្នកចូលចិត្តប្រើរាល់ថ្ងៃតាមពិតជារបស់អត់បានការ