- 2019-04-30 09:25:17
- ព័ត៌មាន
ទីបំផុតមានហើយ! កន្លែងទស្សនាមច្ឆាក្រោមទឹកដំបូងគេនៅកម្ពុជា នឹងបង្កើតលើទឹកដីអង្គរ
- 2019-04-30 09:25:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតមានហើយ! កន្លែងទស្សនាមច្ឆាក្រោមទឹកដំបូងគេនៅកម្ពុជា នឹងបង្កើតលើទឹកដីអង្គរ
ចន្លោះមិនឃើញ
ខេត្តសៀមរាបនឹងមានផលិតផលទេសចរណ៍ថ្មីលេចរូបរាងដំបូងក្នុងពេលខាងមុខ ដែលគេស្គាល់ថាជាកន្លែងទស្សនាមច្ឆាក្រោមទឹក ឬ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ ដែលនេះជាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន និងកម្ពុជា។
នេះជាគម្រោងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Angkor Wildlife & Aquarium ដែលបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ICM Inc. International Concept Management Inc.) មកពីសហរដ្ឋអាមេរិក។
គម្រោងនេះមានទំហំវិនិយោគសរុប ប្រមាណ ៧០លានដុល្លារអាមេរិក ស្ថិតនៅលើផ្ទៃដីទំហំ ១០០ហិកតា នៅខេត្តសៀមរាប។ ការសាងសង់ចែកចេញជា ០៣ដំណាក់កាល ហើយដំណាក់កាលទីមួយ គ្រោងចំណាយអស់ប្រមាណ ១៨លានដុល្លារអាមេរិក។
ការសាងសង់ក្នុងដំណាក់កាលទី១ នឹងប្រើរយៈពេល ០២ឆ្នាំ ដោយចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១។ គម្រោងនេះនឹងនាំមកនូវមជ្ឈមណ្ឌល ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិរក្សសត្វ ដើម្បីបម្រើសេចក្តីត្រូវការ និងការសិក្សាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប។
គេរំពឹងថា គម្រោងវិនិយោគនេះ គឺជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនឹងក្លាយជាគោលដៅទាក់ទាញបំផុតទីពីរ បន្ទាប់ពីអង្គរវត្ត ពិសេស គឺជាការបង្កើតភាពទាក់ទាញថ្មីដែលនឹងជំរុញឲ្យទេសចរមកកាន់ខេត្តសៀមរាប បន្តការស្នាក់នៅជាមធ្យមពាក់កណ្តាលថ្ងៃទៀតផង។
គួរជម្រាបថា ពិធីសម្ពោធដំណើរការសាងសង់ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ គេឃើញមានវត្តមានឯកឧត្តម ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម Michael Newbill ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលរួមផងដែរ៕