- 2019-05-03 08:37:28
- ព័ត៌មាន
រឿងមិនគួរឲ្យជឿ! បុរសម្នាក់វិះត្រូវប៉ូលិសផាក និងដកបណ្ណបើកបរក្រោយហូបទុរេនហើយបើកបរ
- 2019-05-03 08:37:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងមិនគួរឲ្យជឿ! បុរសម្នាក់វិះត្រូវប៉ូលិសផាក និងដកបណ្ណបើកបរក្រោយហូបទុរេនហើយបើកបរ
ចន្លោះមិនឃើញ
បុរសជនជាតិចិនម្នាក់ស្ទើរតែត្រូវប៉ូលិសផាកអស់ប្រាក់មួយចំនួន និងត្រូវដកហូតបណ្ណបើកបរផងក្រោយពីហូបទុរេនហើយបើកបរ។
លោកJiang ត្រូវបានប៉ូលិសក្រុងNantong ខេត្តJiangsuហៅឈប់ដើម្បីវាស់ជាតិអាល់កុលកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ ប៉ូលិសបានរកឃើញថាគាត់មានជាតិអាល់កុលក្នុងឈាមចំនួន៣៤មីលីក្រាមលើ១០០០មីលីលីត្រ។
តាមច្បាប់នៅប្រទេសចិនអ្នកបើកបរត្រូវកំណត់ឲ្យមានជាតិអាល់កុលមិនលើពី២០មីលីក្រាមក្នុង១០០០មីលីលីត្រឈាម។ ករណីបុរសនេះលោកត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ប្រហែល១៤៩ដុល្លារអាមេរិក និងត្រូវដកបណ្ណបើកបរចំនួនប្រាំមួយខែ។
លោក Jiang បានជំទាស់ទៅនឹងការរកឃើញរបស់សមត្ថកិច្ចដោយអះអាងថាលោកមិនបានទទួលទានគ្រឿងស្រវឹងនោះទេ តែលោកបានទទួលទានផ្លែទុរេនមុនបើកបរ និងបានទាមទារទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តឈាម។
ក្រោយធ្វើតេស្តរកឃើញថាមិនមានជាតិអាល់កុលក្នុងឈាមរបស់លោកនោះទេ ហេតុនេះប៉ូលិសបានទម្លាក់ការចោទប្រកាន់ និងបានប្រគល់បណ្ណបើកបរជូនលោកវិញ។
មិនអស់ចិត្តក្រុមប៉ូលិសបានសាកល្បងខ្លួនឯងដោយទទួលទានផ្លែទុរេន ហើយធ្វើតេស្តផ្លុំប្រដាប់វាស់ជាតិអាល់កុល ភ្លាមនោះឃើញថាមានជាតិអាល់កុលក្នុងខ្លួនអ្នកធ្វើតេស្តរហូតដល់៣៦មីលីក្រាមក្នុង១០០០មីលីលីត្រឈាម។ ប៉ូលិសពន្យល់ថាទុរេនមានជាតិស្ករខ្ពស់ ហើយពេលវាទុំអាចបង្កើតជាជាតិអាល់កុលបាន។
អ្នកប្រើបណ្តាញសង្គមនៅចិនបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនក្រោយហេតុការណ៍នេះថា«បើកបរកុំហូបទុរេន បើហូបទុរេនកុំបើកបរ»៕