- 2019-05-06 10:50:00
- ព័ត៌មាន
បន្តការសិក្សាក្នុងក្តីស្រមៃជាមួយការអប់រំល្អបំផុតនៅសិង្ហបុរី នេះជាទិសដៅអ្នកគួរទៅដល់
- 2019-05-06 10:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តការសិក្សាក្នុងក្តីស្រមៃជាមួយការអប់រំល្អបំផុតនៅសិង្ហបុរី នេះជាទិសដៅអ្នកគួរទៅដល់
ចន្លោះមិនឃើញ
វិស័យអប់រំសិង្ហបុរីស្ថិតក្នុងចំណោមជួរមុខគេ ត្រូវបានពិភពលោកទទួលស្គាល់ និងឲ្យតម្លៃខ្ពស់លើគុណភាព និងបទពិសោធន៍។ ប្រទេសកូននាគតូចនេះ ក៏ត្រូវបានកោតសរសើរយ៉ាងខ្លាំងក្រោយប្រកាសប្ដេជ្ញាផ្លាស់ប្តូរទម្រង់ការអប់រំ ពីការសង្កត់ធ្ងន់លើការចាត់ចំណាត់ថ្នាក់សិស្សងាកមកផ្ដោតសំខាន់លើ ការបណ្ដុះសមត្ថភាព និងគុណធម៌វិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងសិស្សនិស្សិតសិង្ហបុរីបន្តទទួលបានជោគជ័យក្នុងការប្រឡងអន្តរជាតិធំៗជាប់គ្នា លើផ្នែកគណិតវិទ្យា ការប្រឡងអាន និងវិទ្យាសាស្ត្រ ដោយវារដាច់ប្រទេសធំៗ ដូចជា ហ្វាំងឡង់ និងកាណាដា ជាដើម The latest rankings by the influential Programme for International Student Assessment (PISA) ។
យោងតាមរបាយការណ៍ Economist Intelligence Unit (EIU) ចេញផ្សាយលើវិបសាយ Channelnewsasia ក្នុងឆ្នាំ ២០១៧ ដោយបានឲ្យដឹងថា ការអប់រំសិង្ហបុរី គឺជាប្រព័ន្ធអប់រំដែលល្អបំផុតក្នុងតំបន់អាស៊ី លើការរៀបចំបំពាក់បំប៉នសមត្ថភាពសិស្សយ៉ាងល្អសម្រាប់ពេលអនាគត។ ដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ដែលសិង្ហបុរីមានកំណើនសិស្សអន្តរជាតិមកពីជុំវិញពិភពលោកដាក់ពាក្យបន្តការសិក្សាជាហូរហែ។
«ឮល្បីយូរហើយថា ប្រព័ន្ធអប់រំសិង្ហបុរីជាមានស្តង់ដារខ្ពស់ជាងគេក្នុងតំបន់ ហើយក៏ជាប្រទេសពហុវប្បធម៌ ចម្រុះជាតិសាសន៍ និងអរិយធម៌ជឿនលឿន ដែលខ្ញុំយល់ឃើញថានេះជាទុនដ៏ល្អមួយសម្រាប់ខ្ញុំអាចសម្រួចជំនាញជំនួញអន្តរជាតិរបស់ខ្ញុំ។ ដូច្នេះហើយ ធ្វើឲ្យសិង្ហបុរីបានក្លាយជាគោលដៅដ៏ល្អបំផុតសម្រាប់ខ្ញុំបន្តការសិក្សាក្រោយបញ្ចប់បរិញ្ញាប័ត្រនៅតៃវ៉ាន់»។ នេះជាការលើកឡើងរបស់និស្សិតផ្នែកពាណិជ្ជកម្មអន្តរជាតិ វ័យ ២៩ឆ្នាំ មកពីតៃវ៉ាន់ ឈ្មោះ ផាន សៀន លន់ (Pan Hsien-Lung) ដែលបច្ចុប្បន្នកំពុងរៀនថ្នាក់អនុបណ្ឌិតផ្នែក វិទ្យាសាស្ត្រ ពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ Birmingham ដែលជាសាកលវិទ្យាល័យលំដាប់កំពូលមួយនៅចក្រភពអង់គ្លេស។
សិង្ហបុរី ក៏ជាកន្លែងសម្រាប់គ្រឹះស្ថានអប់រំឯកជនផ្សេងៗ ផ្តល់ជូននូវសញ្ញាប័ត្រពីសាកលវិទ្យាល័យបរទេស។ សម្រាប់កម្មវិធីសិក្សាដែលលោក Pan Hsien-Lung ជ្រើសយក ត្រូវបានផ្តល់ជូនដោយវិទ្យាស្ថានអប់រំធំជាងគេនៅ សិង្ហបុរី គឺ the Singapore Institute of Management Global Education (SIM GE) ។
ជាមួយនឹងបទពិសោធន៍ក្នុងវិស័យអប់រំឯកជនលើសពី ៥០ឆ្នាំ SIM GE (Singapore Institution of Management Global Education) ផ្តល់ជូនកម្មវិធីសិក្សាប្រកបដោយគុណភាព ច្រើនជាង ៨០ កម្មវិធីជាដៃគូជាមួយសាកលវិទ្យាល័យល្បីឈ្មោះ នៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង ប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប ដែលក្នុងនោះ រួមមានសាកលវិទ្យាល័យ នៃទីក្រុងឡុង University of London , University of Warwick, University at Buffalo, RMIT University និង University of Birmingham។
«ខ្ញុំស្រលាញ់ភាពរស់រវើកនៃបរិយាកាសរៀនសូត្រ និង បរិក្ខារអគារទំនើប នៅវិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី SIM GE » នេះជាការបញ្ជាក់បន្ថែមពី Hsien-Lung ។ លោកបន្តថា៖ «បន្ទាប់ពីបានមកដល់ទីនេះ ទើបខ្ញុំយល់ច្បាស់ថា SIM GE ហាក់ដូចជាភូមិមួយ ដែលមានវប្បធម៌ចម្រុះ និងបើកចំហ។ តួយ៉ាងនៅថ្នាក់ខ្ញុំ មានសិស្សមកពីប្រទេសជាច្រើន ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន ថៃ និងប្រទេសផ្សេងទៀត។ នេះពិតជាវេទិកាដ៏ល្អមួយសម្រាប់ខ្ញុំអាចស្វែងយល់ និងរៀនសូត្រពីវប្បធម៌ផ្សេងៗគ្នា»។
ជាក់ស្តែង SIM Global Education បានបណ្ដុះធនធានមនុស្សយ៉ាងសកម្ម ជាមួយចំនួននិស្សិតបញ្ចប់ការសិក្សាដល់ទៅ ១៥៨,០០០ នាក់ និង ចុះឈ្មោះសិក្សាប្រចាំឆ្នាំ ១៨០០០ នាក់ ដែលស្មើនឹង ២០% នៃចំនួនសិស្សអន្តរជាតិដែលមកពីច្រើនជាង ៤០ប្រទេស កំពុងរៀនពេញម៉ោងនៅសិង្ហបុរី។
«បងប្រុសខ្ញុំធ្លាប់ជានិស្សិតនៅ SIM GE ដែលខ្ញុំតែងតែស្ញប់ស្ញែងចំពោះអ្វីដែលគាត់បានរៀន និងដកពិសោធន៍។ ដូច្នេះហើយខ្ញុំក៏បានសម្រេចចិត្ត សិក្សានៅ SIM GE ដែរ បន្ទាប់ពីបញ្ចប់វិទ្យាល័យ។ សាស្ត្រាចារ្យរបស់ខ្ញុំនៅទីនេះ តែងតែជួយបង្ហាត់បង្ហាញពួកយើងដោយយកចិត្តទុកដាក់បំផុត។ ហើយខ្ញុំចូលចិត្តបរិយាកាសធ្វើគម្រោងផ្សេងៗជាក្រុមជាមួយមិត្តរួមថ្នាក់ ដែលអាចឲ្យខ្ញុំបានរៀនសូត្រពីជំនាញមានប្រយោជន៍ជាច្រើន»។ នេះជាការលើកឡើងរបស់និស្សិត វ័យ ២២ឆ្នាំ មកពី តៃវ៉ាន់ ឈ្មោះ Chen Yi-le ។
ជំនាញខាង ភស្តុភារ និងគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់(Logistics and supply chain management) មកពី RMIT University , Yi Le បានបង្ហើបឲ្យដឹងថា កត្តាចម្បងមួយទៀតដែលទាក់ទាញនាង គឺ ការចំណាយពេលខ្លីជាងធម្មតាដើម្បីបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រ។ កញ្ញាបញ្ជាក់ថា ៖ «សិក្សានៅ SIM GE ខ្ញុំអាចបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រពេញលេញ ក្នុងរយៈពេល ៣ឆ្នាំ ប៉ុណ្ណោះ ដែលធម្មតានៅតៃវ៉ាន់ ខ្ញុំត្រូវរៀនដល់ទៅ ៤ឆ្នាំ»។
ប្រសិនបើអ្នកកំពុងគិតគូចង់បន្តការសិក្សាក្នុងក្តីស្រមៃ នៅ សិង្ហបុរី អ្នកអាចចូលទៅវិបសាយ Singapore institution of Management Global Education សម្រាប់ព័ត៌មានបន្ថែម៕