- 2019-05-10 01:31:09
- ព័ត៌មាន
បុរសម្នាក់ស្លាប់ភ្លាមៗ និងពីរនាក់រងរបួសធ្ងន់ដោយរន្ទះបាញ់ ពេលទូរសព្ទរកគ្នាមេឃកំពុងភ្លៀង
- 2019-05-10 01:31:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ស្លាប់ភ្លាមៗ និងពីរនាក់រងរបួសធ្ងន់ដោយរន្ទះបាញ់ ពេលទូរសព្ទរកគ្នាមេឃកំពុងភ្លៀង
ចន្លោះមិនឃើញ
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំបានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររន្ទះបាញ់ និងបុរសពីរនាក់ផ្សេងទៀតរបួសធ្ងន់ពេលអ្នកទាំងបីកំពុងច្រូតស្រូវប្រាំងខណៈមេឃកំពុងភ្លៀង និងប្រើទូរសព្ទហៅរកគ្នា។
ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយព័ត៌មាននេះដែលទទួលបានពីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមនាព្រឹកនេះ។
ប្រភពខាងលើបន្តថានៅរសៀលម្សិលមិញបុរសទាំងបីនាក់កំពុងច្រូតស្រូវប្រាំងខណៈមេឃកំពុងភ្លៀង ជាមួយគ្នានោះដែរក៏បានប្រើទូរសព្ទទាក់ទងគ្នា រួចក៏ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ភ្លាមៗ និងពីរនាក់ទៀតសន្លប់ប្រហែលប្រាំនាទី រួចក៏ដឹងខ្លួនវិញ តែរងរបួសធ្ងន់។
ហេតុការណ៍នេះ កើតឡើងនៅចំណុចត្នោតគម ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រភពខាងលើសរសេរថា៖ «តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់បាននាំគ្នាទៅច្រូតស្រូវប្រាំង នៅចំណុចខាងលើ ហើយពេលមេឃកំពុងភ្លៀងជនរងគ្រោះប្រើទូរសព្ទខលហៅគ្នាក៏ត្រូវរន្ទះបាញ់តែម្តង»៕