- 2019-05-17 06:02:38
- ព័ត៌មាន
តាក់ស៊ីហោះនឹងមានពិត មិនមែនមានតែក្នុងកុននោះទេ
- 2019-05-17 06:02:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាក់ស៊ីហោះនឹងមានពិត មិនមែនមានតែក្នុងកុននោះទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនតាក់ស៊ី(Air Taxi) Lilium របស់អាល្លឺម៉ង់បានធ្វើតេស្តសាកល្បងពីការចុះចត និងហោះឡើងដោយត្រង់នូវតាក់ស៊ីហោះប្រភេទនេះកាលពីខែមុន។
នេះគឺជាការធ្វើតេស្តជោគជ័យចុងក្រោយបង្អស់ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត ដែលបង្ហាញឲ្យឃើញថានៅពេលដ៏ខ្លីខាងមុខនឹងមានតាក់ស៊ីហោះលើមេឃ។
តាក់ស៊ីផ្ទុកមនុស្សបាន៦នាក់នេះមានម៉ាស៊ីនចំនួន៣៦ ដែលអាចហោះឡើងត្រង់ និងចុះចតត្រង់បាន និងអាចហោះហើរក្នុងល្បឿនខ្ពស់បំផុតជាង១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបានរហូតចម្ងាយជាង១២០គីឡូម៉ែត្រដូចគ្នា។
ក្រុមហ៊ុនរំពឹងថាខ្លួននឹងអាចបម្រើសេវាតាក់ស៊ីហោះនេះនៅតាមទីក្រុងនានាលើពិភពលោកនៅឆ្នាំ២០២៥៕