- 2019-05-18 02:58:00
- ព័ត៌មាន
ប្តីប្រពន្ធ១គូឆ្លើយតបអ្នកលេង Instagram រិះគន់រូបថតដ៏គ្រោះថ្នាក់លើរថភ្លើងរបស់ពួកគេ
- 2019-05-18 02:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្តីប្រពន្ធ១គូឆ្លើយតបអ្នកលេង Instagram រិះគន់រូបថតដ៏គ្រោះថ្នាក់លើរថភ្លើងរបស់ពួកគេ
ចន្លោះមិនឃើញ
រូបថតប្តីប្រពន្ធ១គូប្រថុយនឹងគ្រោះថ្នាក់ដើម្បីបានថតប្លង់ដ៏ស្រស់ស្អាតនៅលើលើរថភ្លើង បានក្លាយជាប្រធានបទក្តៅនៅដើមខែឧសភាសម្រាប់អ្នកនិយមលេង Instagram។
Jean និង Camille មកពីទីក្រុងប្រ៊ុចស៊ែលដែលបានបង្ហោះនៅលើ Instagram ឈ្មោះ @Backpackdiariez បានរងការរិះគន់ដោយសារការចែករំលែករូបថតរបស់ពួកគេកាលពីថ្ងៃឈប់សម្រាកថ្មីៗនេះនៅប្រទេសស្រីលង្កា។
រូបភាពដ៏អស្ចារ្យនេះបានបង្ហាញថាគូស្វាមីភរិយាកំពុងថើបគ្នានៅលើរទេះភ្លើងដែលកំពុងរំកិល នៅពេលដៃរបស់នាងកំពុងកាន់បង្កាន់ដៃរថភ្លើង ជើងម្ខាងគៀបនឹងស្វាមី ហើយដៃប្តីរបស់នាងកាន់បង្កាន់ដៃរថភ្លើងតែដៃម្ខាងប៉ុណ្ណោះ។
ទន្ទឹមនឹងមានការសរសើរថាជាស្នេហា "រ៉ូមែនទិច" និង "អស្ចារ្យ" អ្នកខ្លះក៏បញ្ចេញមតិថា "ឆោតល្ងង់" និង "គ្រោះថ្នាក់បំផុត"។
Camille បានពន្យល់ថា "នៅពេលយើងថតរូប រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿនស្មើគេដើរប៉ុណ្ណោះ ហើយជ្រោះក៏មិនជ្រៅដែរ"។
“យើងនឹងមិនប្រថុយជីវិត ឬ សុខភាពរបស់យើងដើម្បីបានរូបស្អាតនោះទេ។ ខ្សែរថភ្លើងនេះល្បីបំផុតនៅក្នុងប្រទេសស្រីលង្កា ហើយយើងបានឃើញរូបជាច្រើននៅលើបណ្ដាញសង្គម ឃើញមានមនុស្សដើរចេញពីទ្វារ [ទូររថភ្លើង] ហើយយើងដឹងថាយើងចង់បានដូច្នេះដែរ ដោយយើងបានរៀបចំទុកជាមុន"។