- 2019-05-23 05:08:57
- ព័ត៌មាន
គន្លឹះប្រើកាបូបធ្វើពីកំប្លោក មិនងាយខូច និង រក្សាបានយូរមិនក្រោម១០ ឆ្នាំ
- 2019-05-23 05:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះប្រើកាបូបធ្វើពីកំប្លោក មិនងាយខូច និង រក្សាបានយូរមិនក្រោម១០ ឆ្នាំ
ចន្លោះមិនឃើញ
អ្នកនិយមប្រើប្រាស់កាបូប ធ្វើពីកំប្លោកប្រឈមនឹងឆាប់ខូចគុណភាព ប្រសិនបើប្រើឧស្សាហ៍ ត្រូវទឹក ឬថែទាំ មិនបានល្អនោះទេ កាបូបកំប្លោកអាចឆាប់ឡើងពណ៌ក្រមៅ ឬដុះផ្សិត ជាដើម។ តើត្រូវធ្វើដូចម្ដេច ដើម្បីឲ្យកាបូបកំប្លោក ប្រើបានយូរ និង រលោង ស្អាតដដែលនោះ?
ឆ្លើយតបនឹងសំណួរនេះ អ្នកស្រី សូរ សម្បត្តិ ប្រធានសមាគមសិប្បកម្មកំប្លោកភ្នំក្រោម ស្ថិតនៅភូមិក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប បានប្រាប់ក្រុមការងារផ្លូវទៅស្រុកថា មែនទែនទៅ សិប្បកម្មកំប្លោក មានតម្លៃជាង ផ្ដៅ និង ប្លាស្ទិក ទៅទៀត ហើយសិប្បកម្មកំប្លោក អាចប្រើប្រាស់បានយូរ មិនក្រោម ១០ ឆ្នាំនោះទេ។
សូមចុចអាន៖ ម្ចាស់សិប្បកម្មកំប្លោក៖ «កំប្លោកបានជិះយន្តហោះមុនម្ចាស់» (មានវីដេអូ)
ចង់ប្រើប្រាស់បានយូរ គួរតែអនុវត្តន៍វិធីសាស្ត្រ ៣ ចំណុច ខាងក្រោម ៖
១, លាងសាប៊ូ និង លាងទឹកស្អាត៖ ប្រសិនបើការប្រើប្រាស់ទៅ កាបូបកំប្លោកប្រែពណ៌ក្រម៉ៅ យើងអាចយកទៅលាងសាប៊ូ និង ក្រោយមកលាងទឹកស្អាត ឲ្យអស់ជាតិសាប៊ូ ជាការស្រេច។
២, ហាលថ្ងៃរហូតស្ងួត៖ ក្រោយពីលាងទឹកស្អាតរួច យើងត្រូវ យកទៅហាលថ្ងៃ ប្រសិនបើមានថ្ងៃ ល្អ គឺរយៈពេល ១ថ្ងៃស្ងួតហើយ តែថ្ងៃមិនសូវល្អ អាច ២-៣ ថ្ងៃ ។
3, វាយវាក់នី៖ ក្រោយពីស្ងួតហើយ យើងអាចយកវាក់នី លាយសាំង កូរឲ្យសព្វ រួចយកមកលាប លើកាបូបកំប្លោក ហើយទុកមួយសន្ទុះ ជាការស្រេច ដែលកាបូបកំប្លោក នៅតែ រលោងស្អាត ដូចថ្មី ដដែល។
អ្នកស្រី សម្បត្តិ បានចាប់បើកសិប្បកម្មកំប្លោក អស់រយៈពេល ៧ ឆ្នាំមកហើយ ដែលសព្វថ្ងៃ សិប្បកម្មមួយនេះ កំពុងពេញនិយម នៅក្នុងខេត្តសៀមរាប និង អ្នកទេសចរ ។ ក្រៅពីទីផ្សារ កំពុងពេញនិយម ក្នុងស្រុកហើយនោះ សិប្បកម្មកំប្លោកខ្មែរ បាននាំចេញទៅក្រៅប្រទេស ដូចជា ប្រទេសជប៉ុន ម៉ាឡេស៊ី អេស្ប៉ាញ អាមេរិក និង អឺរ៉ុប ផងដែរ៕
សូមចុចអាន៖ ទម្រាំបាន កាបូបធ្វើពីកំប្លោកមួយ ដឹងថា ឆ្លងកាត់ការលំបាកអ្វីខ្លះ?
«សូមទស្សនា វីដេអូ ខាងក្រោម៖»