• 2019-05-29 02:21:21
  • ព័ត៌មាន

ចិនផ្ទុះការខឹងសម្បារខ្លាំង បោះពាក្យចំៗទៅអាមេរិកថាកុំឲ្យចូលដៃជាមួយតៃវ៉ាន់

  • 2019-05-29 02:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ចិន បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាមេរិក​ក្រោយ​ពេល​ដែល​មហាអំណាច​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​កោះ​តៃវ៉ាន់។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​តៃវ៉ាន់​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​កន្លង​ទៅ​ទីប្រឹក្សា​សន្ដិសុខជាតិ​អាមេរិក​លោក John Bolton បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ការពារជាតិ​ជាន់​ខ្ពស់​របស់​តៃវ៉ាន់ David Lee។ ជំនួប​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចាត់​ទុក​ថា​មាន​ភាព​មិន​ប្រក្រតី​រវាង​មន្ត្រី​អាមេរិក និង​តៃវ៉ាន់​ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩​មក។ យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Lu Kang ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា "ក្រុងប៉េកាំង​មិន​ពេញ​ចិត្ត និង​ជំទាស់​ដាច់​ខាត​ចំពោះ​កិច្ច​ប្រជុំ​នេះ ហើយ​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ផ្លាស់ប្ដូរ​ជា​ផ្លូវ​ការ ឬ​បង្កើន​ទំនាក់ទំនង​ណា​មួយ​ជា​មួយ​កោះ​តៃវ៉ាន់។"

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ២៨​ខែឧសភា​នេះ យន្តហោះ​ចម្បាំង​តៃវ៉ាន់រាប់​គ្រឿង បាន​ចុះចត​នៅលើ​ផ្លូវហាយវេ​មួយកន្លែង ដែលជា​ផ្នែក​នៃ​សមយុទ្ធ​ប្រចាំឆ្នាំ​មួយ ដើម្បី​ពង្រឹង​សមត្ថភាព​យោធា និង​ទប់ទល់​​ការវាយប្រហារ​ណាមួយ​មកលើ​កោះ​តៃវ៉ាន់៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់