• 2019-05-30 03:29:16
  • ព័ត៌មាន

សិស្សសាលាថ្នាក់ទី ២ ជិះសេះពេញក្រុង កំពុងទទួលការចាប់អារម្មណ៍ខ្លាំងនៅថៃ (មានវីដេអូ)

  • 2019-05-30 03:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​សិស្ស​សាលា​អាយុ​ប្រាំពីរ​ឆ្នាំ​ម្នាក់ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេញ​បណ្ដាញ​សង្គម​ថៃ​ក្រោយ​ត្រូវ​គេ​ប្រទះ​ឃើញ​ជិះ​សេះ​ក្នុង​ទីក្រុង Songkla ដោយ​ពាក់​ឯកសណ្ឋាន​សិស្ស​សាលា។

យោង​តាម​បណ្ដាញ​សង្គម​ថៃ​ឲ្យដឹង​ថា ក្មេង​ស្រី​​ខាងលើ​មាន​ឈ្មោះ Kornkanya Tapnaka ជា​សិស្ស​សាលា​ថ្នាក់​ទី ២​នៃ​ទីក្រុង Songkla។ ក្មេង​ស្រី Kornkanya បាន​ប្រាប់​អ្នក​កាសែត​ថា ជា​រៀង​រាល់​ថ្ងៃ​ក្រោយ​ចេញ​ពី​សាលា នាង​តែង​តែ​ទៅ​ជួយ​ការ​ងារ​ឪពុកម្ដាយ​នៅ​ឆ្នេរ​សមុទ្រ ដោយ​ឪពុក​របស់​នាង​ដាក់​សេះ​ឲ្យ​ភ្ញៀវ​ជិះ​ថត​រូប ហើយ​ម្ដាយ​របស់​នាង​លក់​ការ៉េម​នៅ​ទី​នោះ។ ក្រោយ​ចប់​ការ​ងារ ក្មេង​ស្រី ​តែង​តែ​ជិះ​សេះ​យក​ទៅ​ផ្ទះ​វិញ​ដែល​មាន​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ​ពី​ឆ្នេរ ហើយ​ឪពុកម្ដាយ​នាង​ជិះ​រទេះ​ការ៉េម​តាម​ពី​ក្រោយ។

គួរ​បញ្ជាក់​ថា វីដេអូ​ដែល​ក្មេង​ស្រី​ជិះ​សេះ​ក្នុង​ទីក្រុង ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់