• 2019-05-31 09:00:51
  • ព័ត៌មាន

ក្រុម​ការងារ​អាជ្ញាធរជាតិ​អប្សរា​ ចុះ​សម្អាតស្លែ​ដើម្បី​ឱ្យ​ទឹក​ កសិន្ធុ​អង្គរវត្ត​មាន​ភាព​ស្រស់ស្អាត

  • 2019-05-31 09:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​របស់​អាជ្ញាធរជាតិ​អប្សរា កាល​ពី​ពេលថ្មីៗ​នេះ បាន​ចុះ​សម្អាត​ស្លែ​ក្នុង​កសិន្ធុ​អង្គរវត្ត​ក្នុង​បំណង​លើក​សម្រស់​សោភ័ណភាព​នៃ​ទឹក​កសិន្ធុ​អង្គរវត្ត។ នេះ​បើ​យោង​តាម​គណនី​ហ្វេសបុក​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​សរសេរ​នៅ​លើ​គណនី​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០១៩។

ប្រភព​ដដែល​បាន​សរសេរ​ទៀត​ថា ទឹក​កសិន្ធុ​ជា​ផ្នែក​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ ហើយ​វា​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​យកចិត្ត​ទុក​ដាក់​ដោយ​បញ្ចូល​ទឹក​ខួប​ប្រាំង​ខួបវស្សា។ សម្រស់​នៃ​ទឹកក​សិន្ធុអង្គរ​វត្ត​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិន​បើ​គ្មាន​ការ​ចូលរួម​សម្អាត​ពី​ក្រុមការងារ​ផ្នែក​សម្អាត​បរិស្ថាន នៃ​អាជ្ញាធរជាតិ​អប្សរា៕

សូមទស្សនា សកម្មភាពចុះបារស្លែ និងសម្អាតទឹកកសិន្ធុអង្គរវត្ត ដូចខាងក្រោមនេះ

រូបភាព៖ លោក ហ៊ុ រិទ្ធី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់