- 2019-06-03 06:46:32
- ព័ត៌មាន
រងរបួសយ៉ាងហោច ២នាក់ ក្រោយឆេះផ្សារល្បីមួយនៅកណ្ដាលក្រុងបាងកក (មានវីដេអូ)
- 2019-06-03 06:46:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រងរបួសយ៉ាងហោច ២នាក់ ក្រោយឆេះផ្សារល្បីមួយនៅកណ្ដាលក្រុងបាងកក (មានវីដេអូ)
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្ស ២នាក់ បានរងរបួសក្រោយមានអគ្គីភ័យឆាបឆេះនៅក្នុងផ្សារដ៏ល្បី Chatuchak កណ្ដាលក្រុងបាងកកកាលពីថ្ងៃអាទិត្យកន្លងទៅ។
យោងតាមសេចក្ដីថ្លែងការណ៍របស់នាយកដ្ឋានអគ្គិភ័យ និងជួយសង្គ្រោះឲ្យដឹងថា ដំបូងឡើយអគ្គិភ័យឆាបឆេះចេញពីតូបមួយនៅច្រកទី ១ក្នុងផ្សារនាវេលាម៉ោងប្រមាណ ៩:៣០នាទីយប់។ ចំណែកឯគេហទំព័ររបស់ផ្សារឲ្យដឹងដែរថា ភាគច្រើននៃតូបនៅច្រកទីមួយគឺជាតំបន់លក់សៀវភៅ, ប្រដាប់ប្រដាក្មេងលេង, កន្លែងលក់ម្ហូបអាហារ និងកាហ្វេ។ យ៉ាងណាមិញ អគ្គិភ័យនេះត្រូវគ្រប់គ្រងស្ថានការណ៍បាននៅម៉ោង ១០យប់ថ្ងៃដដែល។
ក្រោយកើតហេតុ តូបលក់យ៉ាងហោច ១០០តូប បានរងការខូចខាតដោយសារអគ្គិភ័យនេះ ហើយខាងនាយកដ្ឋានកំពុងស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះនេះបន្ដទៀត៕