- 2019-06-04 03:14:16
- ព័ត៌មាន
គួរឲ្យភ្ញាក់ផ្អើល! ប្រធានាធិបតីហ្វីលីពីន សារភាពថាខ្លួនធ្លាប់ធ្វើជាខ្ទើយ
- 2019-06-04 03:14:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យភ្ញាក់ផ្អើល! ប្រធានាធិបតីហ្វីលីពីន សារភាពថាខ្លួនធ្លាប់ធ្វើជាខ្ទើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីហ្វីលីពីនលោករូឌ្រីហ្គោ ឌូតឺតេ បានប្រាប់ទៅកាន់ហ្វូងមនុស្សថាលោកធ្លាប់ធ្វើខ្លួនជាខ្ទើយមុនពេលដែលលោកព្យាបាលខ្លួនឯងជា។
ការអះអាងរបស់ប្រធានាធិបតីខាងលើ ត្រូវបានធ្វើឡើងនៅពេលដែលលោកផ្ដល់សុន្ទរកថាទៅកាន់សមាគមហ្វីលីពីនក្នុងទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ លោក ឌូតឺតេអះអាងថាលោកដឹងខ្លួនថាមានលក្ខណៈជាខ្ទើយបន្ដិចដែរនៅពេលដែលោករៀបការជាមួយអតីតប្រពន្ធ Elizabeth Zimerman ហើយបានបែកបាក់គ្នាកាលពីឆ្នាំ ២០០០។ លោកបន្ថែមថា មកទល់ពេលនេះលោកបានព្យាបាលខ្លួនឯងក្រោយពេលដែលជួបដៃគូរបច្ចុប្បន្ន Honeylet Avancena។
“ខ្ញុំបានក្លាយជាបុរសពិតម្ដងទៀត! ស្ត្រីដ៏ស្រស់ស្អាតបំផុត (ដៃគូរបច្ចុប្បន្ន) បានជួយព្យាបាលខ្ញុំ។ ខ្ញុំចាប់ផ្ដើមស្អប់ប្រុសៗដែលមានរាងសង្ហារចាប់តាំងពីពេលនោះមក។ ឥឡូវនេះ ខ្ញុំចូលចិត្ដនារីស្អាតៗជាង” លោក ឌូតឺតេថ្លែងយ៉ាងដូច្នេះ។ គួរឲ្យដឹងដែរថា លោកឌូតឺតេ ធ្លាប់ប្រកាសប្រាប់ប្រជាជនហ្វីលីពីនថាសិទ្ធិរបស់សហគមន៍ LGBT នឹងត្រូវបានការពារក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានាធិតី៕