• 2019-06-07 03:26:31
  • ព័ត៌មាន

តោះ​ស្គាល់ប្រទេស​ដែលមាន​ផ្កាយ​រណប​ច្រើនជាង​គេ​នៅ​ក្នុង​លំហអាកាស​

  • 2019-06-07 03:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ឆ្នាំ​២០១៨ ផ្កាយ​រណប​ដែល​កំពុង​ប្រតិបត្តិការ​វិលជុំវិញ​ផែន​ដី​មាន​១ ៩៥០​គ្រឿង​ ដែល​ក្នុង​នោះ​មាន​របស់​ប្រ​ទេស​បី​ដែល​ច្រើនជាង​គេ។

សហរដ្ឋអាម៉េរិក​នាំមុខគេ​ដោយមានចំនួន​រហូត​ដល់៨៣០​គ្រឿង និង​តាម​ពី​ក្រោយ​ដោយ​ចិន​ចំនួន​២៨០គ្រឿង ហើយ​រុស្សី​វិញ​មាន​ចំនួន​១៤៧​គ្រឿង។

ប្រ​ទេ​មួយ​ចំនួនទៀត​ក៏មាន​រាប់​សិប​គ្រឿង​ដែរ ដូច​ជា​ជប៉ុនមាន​៧៥​គ្រឿង ចក្រភព​អង់គ្លេស​ចំនួន​៥៤​គ្រឿង​ ស្មើគ្នាជាមួយ​ឥណ្ឌា​ ហើយ​កាណាដា​ក៏មាន​៣៧​គ្រឿង​ផងដែរ។

ក្រៅពីនេះ​ប្រ​ទេស​ឡុចសំប៊ួ អាល្លឺម៉ង់ អាហ្សង់ទីន អេស្ប៉ាញ ក៏​ជា​ប្រ​ទេស​មាន​ផ្កាយ​រណប​ហោះ​នៅក្នុង​លំហអាកាស​ដូច​គ្នា​ដែរ​៕

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់