• 2019-06-07 04:02:08
  • ព័ត៌មាន

បច្ចេកវិទ្យាមួយ ជួយប្រែអ៉ីស្រាអែលពីប្រទេសវាលខ្សាច់ មកជាឈានមុខគេផ្នែកកសិកម្ម (មានវីដេអូ)

  • 2019-06-07 04:02:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាទំនើប​ដែល​អភិវឌ្ឍដោយ​ក្រុម​អ្នកវិទ្យាសាស្រ្ដ​អ៊ីស្រាអែល រួមទាំងចំណេះដឹង​របស់​ប្រជាជន​ប្រទេស​នេះ បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែលប្រែ​ក្លាយ​ពី​ប្រទេស​វាលខ្សាច់​មក​ជា​នាំ​មុខ​គេ​ខាង​កសិកម្ម។

បច្ចេកវិទ្យា​បន្តក់​ទឹក ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​វិស្វករ​ទឹក​អ៊ីស្រាអែល​លោក Simcha Blass ក្នុង​អំឡុង​ទសវត្ស ៦០ ដែល​បាន​ជួយ​ប្រែ​មុខ​មាត់​កសិកម្ម​ក្នុង​ប្រទេស​នេះ និង​ទូទាំង​ពិភពលោក។ បច្ចេកវិទ្យា​នេះ អាច​ជួយ​សន្សំសំចៃ​ទឹក​ពី ២៥ ទៅ ៧៥%​ជា​មធ្យម​ដែល​ផ្ទុយ​ពី​ការ​ធ្វើ​កសិកម្ម​ទូទៅ​ដែល​ស្រោចស្រប់​ដំណាំ​ដោយ​ខ្ជះខ្ជាយ​ទឹក។ លើស​ពី​នេះ​ទៀត ដំណាំ​អាច​កើន​ទិន្នផល​ខ្ពស់​ជាង​មុន​ប្រមាណ​ជា​១៥% ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ដំណាំ​ធ្លាក់​ចុះ​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទិញ។

រហូត​មក​ទល់​សព្វថ្ងៃ​នេះ បច្ចេកវិទ្យា​បន្តក់​ទឹក ត្រូវ​បាន​អភិវឌ្ឍ​ជា​បន្ដ​បន្ទាប់​ដែល​ធ្វើ​ឲ្យ​ការ​ស្រោចស្រប់​ដំណាំ​មាន​ប្រសិទ្ធភាព​ជាង​មុន ដោយ​ប្រើប្រាស់​ឧបករណ៍​សេនស័រ​ដើម្បី​ស្ទង់​ពី​សំណើម​ក្នុង​ដី ក៏​ដូច​ជា​សីតុណ្ហភាព​​នៅ​លើ​ស្លឹក​ដំណាំ​ផង​ដែរ។ ជាមួយ​បច្ចេក​វិទ្យា​នេះ អ៊ីស្រាអែល​មិន​ត្រឹម​តែ​អាច​ដាំ​ដំណាំ​នៅ​លើ​វាល​ខ្សាច់​បាន​នាំ​ទេ តែ​ថែម​ទាំង​អាច​នាំ​ចេញ​ផល​ដំណាំ​ដើម្បី​ផ្គត់​ផ្គង់​ដល់​មនុស្ស​ជាង ១​ប៊ីលាន​នាក់​ជុំវិញ​ពិភពលោក។

ក្រៅ​ពី​នេះ អ៊ីស្រាអែល​ក៏​បាន​ចែក​រំលែក​បទពិសោធន៍ ក៏​ដូចជា​បច្ចេកវិទ្យា​បន្ដក់​ទឹក​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក​ដើម្បី​បង្កើន​ទិន្នផល​របស់​ពួកគេ​នៅ​តំបន់​ដែល​ខ្វះ​ខាត​ទឹក​ផង​ដែរ៕

សូមទស្សនាវិដេអូខាងក្រោម ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់