- 2019-06-10 04:24:15
- ព័ត៌មាន
ឲ្យតែមានគំនិតចេះក្តាប់ឱកាស គឺអាចច្នៃរកស៊ីបានទោះមិនមានដើមទុនច្រើនក៏ដោយ
- 2019-06-10 04:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតែមានគំនិតចេះក្តាប់ឱកាស គឺអាចច្នៃរកស៊ីបានទោះមិនមានដើមទុនច្រើនក៏ដោយ
ចន្លោះមិនឃើញ
និយាយដល់សហគ្រិនក្នុងស្រុកល្បីឈ្មោះ ធ្លាប់ឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ទម្រាំទទួលបានជោគជ័យ គេច្បាស់ជាមិនអាចរំលងលោក គួច សុខលី បានឡើយ។ លោកជា នាយកប្រតិបត្តិ នៃក្រុមហ៊ុន YINKOK FOOD CORP ដែលមានជាម្ចាស់អាជីវកម្មផ្នែកម្ហូបអាហារធំៗនៅកម្ពុជា ដូចជា ហាងនំប៉័ង Tour Le Jour ហាងភីហ្សា Domino ហាងបឺហ្គឺ Lotteria ភោជ្ជនីយដ្ឋាន The asian Kitchen និង T&C Coffee ជាដើម។
ប្រឡូកក្នុងវិស័យជំនួញជាង ២០ឆ្នាំមកនេះ លោកធ្លាប់ជួបអស់ហើយរសជាតិដែលធ្លាប់ចាញ់បោកគេ រកស៊ីខាត រកខុស តែលោកមិនចេះនៅស្ងៀមឡើយ ទោះពិបាកក៏លោកប្រឹងរិះរកវិធីបន្តដំណើរ ហើយពេលខ្លះទោះខ្លួនជាថៅកែគេមែន តែលោកក៏ធ្លាប់ជួយរត់តុ និងសំអាតហាងទៀតផង។
កើតឆ្នាំ១៩៧៧ ក្នុងគ្រួសារអាជីវករលក់ដូររបស់ញុំាបន្តិចបន្តួច នៅខេត្តកំពង់ចាម លោក សុខ លី ជាកូនទី ៣ ក្នុងចំណោមបងប្អូន ៥នាក់។ នៅឆ្នាំ១៩៨២ គ្រួសារលោកបានសម្រេចចិត្តប្ដូរមកនៅភ្នំពេញ ហើយក្នុងឆ្នាំ១៩៨៦ ឪពុកម្ដាយរបស់លោកបានបង្កើតហាងនំប៉័ងមួយឈ្មោះ ៣A។
ជាកូនអ្នករកស៊ីម្នាក់ ក្រៅពីទៅរៀន លោកត្រូវជួយមុខរបរគ្រួសារ ដែលធ្វើឲ្យលោកមានទំនោររកស៊ីតាំងពីវ័យក្មេង និងតែងចិញ្ចឹមចិត្តចង់មានរបរផ្ទាល់ខ្លួន ដោយមិនរំពឹងប្រាក់កាសឪពុកម្តាយឡើយ។ ក្នុងឆ្នាំ១៩៩៥ លោកបានសម្រេចចិត្តឈប់រៀន ហើយចូលប្រឡូកជីវិតការងារនៅក្រុមហ៊ុនទេសចរណ៍មួយដែលធ្វើឲ្យលោកមានឱកាសចេញក្រៅប្រទេសច្រើន និងបានមើលឃើញឱកាសជំនួញជាច្រើនផងដែរ។
លោកបានលើកឡើងថា មិនចាំបាច់ទាល់តែមានដើមទុនច្រើន ទើបអាចរកស៊ីកើតនោះទេ សំខាន់គឺត្រូវមានគំនិត ស្គាល់ផ្លូវ និងចេះក្តាប់ឱកាស ចាប់ផ្តើមពីតូចទៅបាន។ ជាក់ស្ដែងលោក សុខ លី និងដៃគូម្នាក់ទៀត បានចាប់ផ្តើមរកស៊ីដំបូង ក្នុងដើមទុនតែ ៥០០ ដុល្លារប៉ុណ្ណោះក្នុងម្នាក់។ លោកក៏បានរំលឹកដែលថាបើកាលនោះលោកមិនឈប់រៀនវ័យក្មេងពេកទេនោះ ម្លោះលោកមិនជួបឧបសគ្គច្រើនដល់ម្ល៉ឹងឡើយ។
លោកបានផ្តាំផ្ញើទៅ យុវជនជំនាន់ក្រោយថា៖ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ចាំបាច់ត្រូវប្រឹងឲ្យអស់ពីលទ្ធភាព ហើយផ្ដោតទៅលើអ្វីដែលអ្នកចង់ធ្វើ។ កុំឲ្យគំនិតអវិជ្ជមានដែលថាទាល់ តែមានទុនច្រើនទើបចាប់ផ្តើមអាជីវកម្មបាន មកធ្វើជាកត្តារាំងស្ទះចិត្តអ្នកឲ្យសោះ ព្រោះឱកាសមិនរង់ចាំអ្នកឡើយ៕