- 2019-06-09 02:35:14
- ព័ត៌មាន
គួរឲ្យរន្ធត់! ក្មេងប្រុសអាយុ ២ឆ្នាំ ត្រូវខ្លារខិនខាំសម្លាប់នៅសួនអាហ្វ្រិកខាងត្បូង
- 2019-06-09 02:35:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! ក្មេងប្រុសអាយុ ២ឆ្នាំ ត្រូវខ្លារខិនខាំសម្លាប់នៅសួនអាហ្វ្រិកខាងត្បូង
ចន្លោះមិនឃើញ
ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ត្រូវបានខ្លារខិនខាំសម្លាប់នៅឧទ្យានជាតិ Kruger នៃប្រទេសអាហ្វិ្រកខាងត្បូង។
យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យឲ្យដឹងថា ក្មេងប្រុសរងគ្រោះគឺជាកូនរបស់បុគ្គលិកម្នាក់ក្នុងសួន ហើយត្រូវបានខ្លារខិនសម្លាប់នៅយប់ថ្ងៃអង្គារ។ ក្មេងប្រុសរងគ្រោះ មានឈ្មោះ Courtney Ntimane ដែលបានទៅលេងកន្លែងស្នាក់នៅរបស់ឪពុកក្នុងសួនសត្វ។ យោងតាមឪពុកក្មេងប្រុសឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨យប់ ខ្លារខិនបានឡើងតាមដើមឈើ ហើយផ្លោះរបងចូលមកកាន់កន្លែងបុគ្គលិកស្នាក់នៅហើយសម្លាប់កូនប្រុសរបស់ខ្លួនតែម្ដងខណៈដែលពួកគេកំពុងញ៉ាំអាហារជុំគ្នានៅខាងក្រៅបន្ទប់គេង។
ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Shongwe ប៉ុន្តែនៅពេលទៅដល់រូបគេបានបាត់បង់ជីវិតទៅហើយ ដោយខាងគ្រូពេទ្យបានប្រគល់សាកសពឲ្យគ្រួសារដើម្បីយកទៅកប់៕