/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/5d01cacd5b0fb_1560398520_medium.jpg)
- 2019-06-13 04:07:43
- ព័ត៌មាន
អ្នកការពារសត្វព្រៃម្នាក់ រងរបួសធ្ងន់ ខណៈកំពុងល្បាត នៅដែនជម្រកសត្វព្រៃភ្នំសំកុស
- 2019-06-13 04:07:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកការពារសត្វព្រៃម្នាក់ រងរបួសធ្ងន់ ខណៈកំពុងល្បាត នៅដែនជម្រកសត្វព្រៃភ្នំសំកុស
ចន្លោះមិនឃើញ
លោក ឃឿន ឃន មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បានជួបឧបទ្ទវហេតុទាក់បន្លារឫស្សី របួសមុតកជ្រៅ ខណៈកំពុងធ្វើដំណើរល្បាតនៅចំណុចខ្នងម្រេះព្រៅ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តខេត្តពោធិ៍សាត់ កាលពីពេលព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមការប្រាប់ឲ្យដឹងតាមរយៈផេកផ្លូវការរបស់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
ប្រភពដដែលបានសរសេរទៀតថា ភ្លាមៗនោះ ក្រុមការងាររួមដំណើរបានសង្គ្រោះបឋម ដើម្បីឃាត់ឈាមហូរនឹងប្រញាប់បញ្ចូនមកព្យាបាលមុខរបួសនៅមន្ទីរពេទ្យប្រម៉ោយ។ លើសពីនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ បានបន្តបញ្ចូនជនរងគ្រោះទៅពិនិត្យ និងតាមដានបន្ថែមនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកខេត្តពោធិ៍សាត់ឧបត្ថម្ភ ៤សែនរៀល, លោក គង់ គឹមស្រេង ប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប ២សែនរៀល និងថវិកាមួយចំនួនទៀតពី ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងស្នាក់ការដែនជម្រកដែនជម្រកសត្វព្រៃភ្នំសំកុស។