- 2019-06-13 04:18:33
- ព័ត៌មាន
ទៅប្ដឹងនៅប៉ុស្ដិ៍មិនមានអ្នកទទួលបណ្ដឹង ឬសម្ដីមិនសមរម្យអាចធ្វើតាមវិធីនេះបាន
- 2019-06-13 04:18:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅប្ដឹងនៅប៉ុស្ដិ៍មិនមានអ្នកទទួលបណ្ដឹង ឬសម្ដីមិនសមរម្យអាចធ្វើតាមវិធីនេះបាន
ចន្លោះមិនឃើញ
ស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញបានប្រកាសណែនាំឲ្យប្រជាពលរដ្ឋដាក់ពាក្យបណញដឹងនៅប៉ុស្តិ៍នគរបាលនៅកន្លែងកើតហើយក្នុងករណីជួបបទល្មើសផ្សេងៗ ដូចជាចោរលួច ចោរឆក់ ឬប្លន់ជាដើម ដោយថាដើម្បីឲ្យសមត្ថកិច្ចងាយស្រួលស្រាវជ្រាវរកមុខសញ្ញា។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកនេះស្នកការដ្ឋាននគរបាលបានសរសេរទៀតថាក្នុងករណីមន្ត្រីរូបណាមិនទទួលពាក្យបណ្ដឹង ឬប្រើសម្ដីមិនសមរម្យប្រជាពលរដ្ឋអាចចូលបញ្ចេញមតិយោបល់ក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន។
ប្រភពដដែលសរសេរបន្តថា៖ « បើក្នុងករណីមានមន្រ្តីរូបណា មិនទទួលពាក្យប្តឹង ឬប្រើពាក្យសម្ដីមិនសមរម្យ លោកអ្នកអាចចូលខំមិនក្នុងផេកនេះបានយើងខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ»៕