- 2019-06-13 06:17:42
- ព័ត៌មាន
រឿងថាបុរសម្នាក់បើករថយន្តចូលក្បួនថ្នាក់ដឹកនាំព្រឹកមិញ ស្នងការក្រុងថាមិនពិតនោះទេ
- 2019-06-13 06:17:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថាបុរសម្នាក់បើករថយន្តចូលក្បួនថ្នាក់ដឹកនាំព្រឹកមិញ ស្នងការក្រុងថាមិនពិតនោះទេ
ចន្លោះមិនឃើញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាគ្មានទេការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយកាលពីព្រឹកមិញនោះ។
កាលពីព្រឹកមិញមានសារព័ត៌មានមួយចំនួនបានផ្សាយថាបុរសម្នាក់បានបើករថយន្តចូលក្បួនរថយន្តថ្នាក់ដឹកនាំ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមរយៈផេករបស់ខ្លួននៅរសៀលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថាការឃាត់រថយន្តម៉ាកព្រុសនោះគឺមកពីសមត្ថកិច្ចឃើញបើកបររ៉េពេញផ្លូវនឹងខ្លាចមានគ្រោះថ្នាក់ទើបឃាត់ ហើយបុរសនោះមិនបានបើកចូលក្បួនរថយន្តថ្នាក់ដឹននាំនោះទេ។
ប្រភពខាងលើបន្ថែមថា៖ « [...]បានឃើញញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-5242 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រ៉េចង្កូតពេញផ្លូវ ទើបក្រុមអន្តរាគមន៍ចរាចរចល័ត តាមឃាត់រថយន្តនោះដើម្បីធ្វើការឃាត់ខ្លួនអ្នកបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញថាបុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន»៕